ភ្នំពេញ៖ កាលពីថ្ងៃទី4ខែកញ្ញាឆ្នាំ2017ប្រធានក្រុមហ៊ុនស្រាបៀរHEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច (HAP) បានឧបត្ថម្ភកុំព្យូទ័រចំនួន15គ្រឿងនិងម៉ាស៊ីនបោះពុម្ពមួយគ្រឿងទៅឱ្យវិទ្យាល័យព្រែកឯង។ ពិធីប្រគល់អំណោយនេះក្រោមអធិបតីភាពលោកDato’ Sri Idris Jala និងលោកស្រីMrs. Tineke Eusman តំណាងប្រធានក្រុមហ៊ុនស្រាបៀរHEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចនិងលោកចេងមុនីរ៉ាអភិបាលខណ្ឌច្បារអំពៅលោកប៉ាងវិសុទ្ធនាយកសាលាលោកអ្នកគ្រូបង្រៀននិងសិស្សានុសិស្សនៃសាលាវិទ្យាល័យព្រែកឯង។
លោកប៉ាងវិសុទ្ធនាយកវិទ្យាល័យព្រែកឯងបានចែករំលែកពីការលំបាកដែលសិស្សានុសិស្សបានជួបប្រទះដោយសង្កត់ធ្ងន់ថាកន្លងមកសាលានេះបានបង្រៀនសិស្សជាច្រើនជំនាន់លើមុខវិជ្ជាកុំព្យូទ័រប៉ុន្តែកុំព្យូទ័រទាំងអស់ចាស់ហើយមិនអាចប្រើកើតទេ។ដូច្នេះលោកគ្រូត្រូវយកកុំព្យូទ័រផ្ទាល់ខ្លួនមកបង្រៀនសិស្សអំពីទ្រឹស្តីកុំព្យូទ័រដោយមិនបានអនុវត្តជាក់ស្តែងនោះទេ។
លោកDato’ Sri Idris Jala តំណាងប្រធានក្រុមហ៊ុនស្រាបៀរHEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចបានថ្លែងថា៖ “តាមរយៈការអប់រំនេះហើយដែលបានមនុស្សដូចជារូបគាត់ដែរអាចងើបចេញពីវដ្តនៃភាពលំបាកនិងភាពក្រីក្រ។គាត់ជឿជាក់ថាការអប់រំល្អគឺចាំបាច់សម្រាប់ធានានូវអនាគតភ្លឺសា្វង។”
លោកបានបន្តទៀតថា៖ យើងមានអារម្មណ៍ថាយើងត្រូវធ្វើអ្វីមួយនូវពេលបានដឺងថាសិស្សានុសិស្សនៅក្នុងសាលានេះមិនអាចរៀនជំនាញកុំព្យូទ័រដោយសារតែកុំព្យូទ័រចាស់លែងប្រើកើត។នៅក្នុងពិភពឌីជីថលសព្វថ្ងៃនេះវាមានសារៈសំខាន់ណាស់ដែលយុវសិស្សរបស់យើងត្រូវមានចំណេះដឹងផ្នែកកុំព្យូទ័រដើម្បីធានាថាពួកគេមានឱកាសស្មើភាពដើម្បីប្រកួតប្រជែងនិងប្រាស្រ័យទាក់ទងជាមួយពិភពលោកដ៏ទំនើបនេះ។
លោកប៉ាង វិសុទ្ធ នាយកវិទ្យាល័យព្រែកឯងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានក្រុមហ៊ុនស្រាបៀរHEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចដែលបានប្រគល់កុំព្យូទ័រចំនួន15គ្រឿងនិងម៉ាស៊ីនព្រីនមួយគ្រឿងហើយនឹងជួយជួសជុលបន្ទប់កុំព្យូទ័រដើម្បីធានាឱ្យមានបរិយាកាសសិក្សាល្អសម្រាប់សិស្ស។បន្ទាប់ពីទទួលបានកុំព្យូទ័រថ្មីនៅថ្ងៃនេះសាលានឹងរៀបចំបង្រៀនសិស្ស280នាក់ក្នុងមួយខែដើម្បីរៀននិងអនុវត្តនៅក្នុងបន្ទប់កុំព្យូទ័រនេះ។
លោកDato’ Sri Idris Jala បានសន្និដ្ឋានថា “យើងសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងរបស់យើងនឹងជួយកាត់បន្ថយផលលំបាកដែលសិស្សានុសិស្សកំពុងប្រឈមមុខនិងលើកទឹកចិត្តពួកគេឱ្យចាត់ទុកការអប់រំជាអាទិភាពចម្បង ហើយយើងសង្ឃឹមយ៉ាងមុតមាំថាសម្ភាទាំងនេះនឹងត្រូវបានថែទាំឱ្យបានត្រឹមត្រូវនិងប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពក្នុងរយៈពេលវែងដែលជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងប្រធានក្រុមហ៊ុនHEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច ” N៕ វឌ្ឍនា