ខេត្តបាត់ដំបង៖ ជារឿងដែលមិននឹកស្មានដល់ គ្រាដែលថ្ងៃកំណើតកូនប្រុសច្បងរបស់តារាចម្រៀងម៉េង កែវ ពេជ្ជតា មិនបានទាមទារកាដូរអ្វីពីម្តាយស្រាប់តែសុំម្តាយបួសដើម្បីសងគុណវិញ។ ពាក្យសុំម្តាយមួសនេះបានធ្វើឲ្យតារាចម្រៀងរូបនេះទប់ទឹកភ្នែកមិនឲ្យស្រក់បានព្រោះតែក្តីរំភើបខ្លាំង។
កូនប្រុសស្រីរបស់តារាចម្រៀងជើងចាស់អ្នកនាងម៉េងកែវជ្ជតាធ្លាប់បានធ្វើឲ្យគេភ្ញាក់ផ្អើលព្រោះពួកគេបានសិក្សានៅក្រៅប្រទេសចេះលេងកូតវីយូឡុងនិងលេងព្យាណូយ៉ាងស្ទាត់ជំនាញជារហូតទទួលបានពានមាសកាលពីថ្មីនេះនៅប្រទេសសិង្ហបុរី។អ្វីដែលកាន់តែរំភើបគឺកូនអ្នកស្រីបានស្នើសុំសាងផ្នូសដើម្បីសងគុណម្តាយ។ អ្នកស្រីរៀបរាប់លើហ្វេសប៊ុកថា ក្នុងខែខួបកំណើតឆ្នាំនេះកូនអ្នកស្រីឈ្មោះពេជ្ររតនៈមិនបានសុំកាដូឬការប្រារព្ធពិធីខួបអ្វីទេតែគាត់បែរជាសុំសាងផ្នួសដើម្បីសងគុណមាតាទៅវិញ។
អ្នកស្រីបន្តថា ម្ត៉េចក៏ចេះអ្វីយ៉ាងនេះកូន? កូនពិតជាអ្នកមានកត្តញ្ញូមែន ម៉ែលួចស្រក់ទឹកភ្នែកម្តងៗដោយក្តីរំភើបពេលឃើញកូនក្លាហានលះបង់និងជ្រះថ្លានឹងព្រះពុទ្ធព្រះធម៌ព្រះសង្ឃបែបនេះ។អ្នកស្រីបន្តថា”ម៉ែសែនមានមោទនភាពណាស់ដែលមានកូនប្រុសចេះដឹងគួរអោយគោរព កូនគឺជាអ្នកមានបុណ្យពិតៗមកចាប់កំណើតនឹងម៉ែ”។ អ្នកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមន្ត្រីជាន់ខ្ពស់ សាច់ញាតិ សិល្បករដែលបានចូលរួមកម្មវីធីខាងលើនេះផងដែរ។
គួរបញ្ជាក់ដែរថា ពិធីបំបួសកូនប្រុសរបស់តារាចម្រៀងល្បីឈ្មោះរូបនេះ ត្រូវបានធ្វើឡើងនៅវត្តបឹងរាំ ងភូមិបឹងរាំងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ កម្មវិធីតាមទំនៀមទម្លាប់សាសនានេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ១៣កើតខែភទ្របទឆ្នាំរកា នព្វស័កព.ស.២៥៦១ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧៕ វឌ្ឍនា