ព័ត៌មានទាន់ហេតុការណ៍៖

ចោរលួចក្បាលរថយន្តកុងតឺន័រក្រុមហ៊ុនតេងឡាយ ទៅសណ្ដោងកន្ទុយទូកុងតឺន័រររបស់ក្រុមហ៊ុនផេងឡុងត្រូវថៅកែឃាត់តៃកុងនិងព្រូប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកកុងតឺន័រររបស់ក្រុមហ៊ុនផែស្ងួតតេងឡាយ ខណៈដែលអ្នកបើកបរចតចោលតាមផ្លូវ ហើយរវល់ចូលទៅ លេងផ្ទះមួយសន្ទុះ ស្រាប់តែត្រូវចោរលួចដោះយកក្បាលបើកចេញទៅលួចសណ្ដោងយក កន្ទុយរថយន្តរបស់ក្រុមហ៊ុនផែស្ងួត ហេង ឡុង ដែលអ្នកបើកបរបានដោះកន្ទុយទុកហើយបើកក្បាលរថយន្តទៅលេងផ្ទះដែរ មិនតែប៉ុណ្ណោះនៅលើកន្ទុយរ៉ឺម៉កនោះ ក៏មាន ដឹកទូកុងតឺន័ររស្តុកទំនិញនៅក្នុងនោះពេញផង រួចបានបើកគេចខ្លួនបាត់ស្រមោល។

ចំណែកអ្នកបើកបររថយន្តរបស់ ក្រុមហ៊ុន តេង ឡាយ រួមជាមួយព្រូម្នាក់ទៀត ក្រោយចេញពីផ្ទះបាត់រថយន្ត ក៏មានការឆោឡោ ហើយបានទៅប្រាប់ថៅកែក្រុមហ៊ុន ក៏ត្រូវបានថៅ កែ ឃាត់ខ្លួនប្រគល់ឲ្យនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ហើយអ្នកបើកបររថន្តក្រុមហ៊ុនហេង ឡុង ក៏ត្រូវបានថៅកែឃាត់ខ្លួនប្រគល់ឲ្យនគរបាលដែរ។

ដោយឡែកក្បាលរថយន្ត និងកន្ទុយរ៉ឺម៉ក ដឹកទូកុងតឺន័ររដែលបាត់នោះរយៈពេល១យប់ និង១ថ្ងៃ ក្រោយមកត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញជនមិនស្គាល់មុខបើកយកទៅប្លុងចោល នៅលើកំណាត់ផ្លូវបេតុងមួយកន្លែង ស្ថិតនៅក្នុងភូមិវាល សង្មាត់ត្រពាំង ក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣និង២០នាទី រសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ហើយនគរ បាលបានចុះទៅពិនិត្យមើល និងបានហៅម្ចាស់ឲ្យទៅទទួលយកត្រឡប់ទៅកាន់ក្រុមហ៊ុនវិញរៀងៗខ្លួន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្បាលរថយន្តរបស់ក្រុមហ៊ុនផែស្ងួតដែលត្រូវចោរលួចនោះ ម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវពាក់ស្លាក លេខភ្នំពេញ3B-4425 បើកបរដោយយុជនម្នាក់ឈ្មោះ រដ្ឋ អាយុ២៣ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រីឯព្រូមិនត្រូវបានស្គាល់ឈ្មោះនោះឡើយ អ្នកទាំងពីរនាក់នេះត្រូវឃាត់ខ្លួនប្រគល់ឲ្យនគរបាលព្រហ្មទណ្ឌក្រសួង មហាផ្ទៃ។

ចំណែកកន្ទុយរ៉ឺម៉កដឹកកុងតឺន័រររបស់ក្រុមហ៊ុនផែស្ងួត ហេង ឡុង ដែលត្រូវបានចោរលួចដែរនោះពាក់ស្លាកលេខ ព្រះសីហនុ4A-0143 មានផ្ទុយសម្ភារៈរោងចក្រកាត់ដេរ អ្នកបើកបរមិនត្រូវបានគេប្រាប់ឲ្យដឹងឈ្មោះឡើយ និងត្រូវបានឃាត់ខ្លួន ដែរ។ ទោះបីបែបណារថយន្តត្រូវបានរកឃើញវិញហើយ ដោយចោរយកទៅប្លុងចោលហើយគេនៅមិនទាន់ដឹងថា តើជោគវាសនា របស់អ្នកបើកបររថយន្តនិងព្រូ អាចរួចខ្លួនឬអត់នៅឡើយទេតែបើអត់មានការឃុបឃិតក្នុងរឿងនេះទេនិងអាចរួចខ្លួន។

ប្រភពដដែលបានបន្តទៀតថា នៅវេលាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ មុនពេលកើតហេតុខាងលើរថយន្តរបស់ក្រុមហ៊ុនផែស្ងួត តេង ឡាយ បានសណ្ដោងកន្ទុយរ៉ឺម៉ក ដឹកកុងតឺន័ររ បើកបរដឹកសម្ភារៈទៅ ដាក់នៅចម្ការអំពៅក្រុមហ៊ុនលី យ៉ុងផាត់ ស្ថិតនៅក្នុង ស្រុកឱរាល់ ខេត្តកំពង់ស្ពឺ ដោយមានអ្នក បើកបរម្នាក់និងព្រូម្នាក់។លុះក្រោយពេលដាក់ឥវាន់ចុះអស់ ក៏បានបើកដឹកទូកុងតឺន័រ ទទេរ ត្រឡប់មកកាន់ផែដែលស្ថិតនៅតាម បណ្ដោយផ្លូវអូរដឹមកប់ស្រូវ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យវិញ។ប៉ុន្តែ នៅពេលបើកទៅដល់ ត្រង់ចំណុចភូមិព្រផ្ដៅ ឃំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក៏បានឈប់ដោយចតរថយន្តទុកនៅ តាមចិញ្ចើមផ្លូវជាតិលេខ៤ បន្ទាប់មកអ្នកបើកបរ និងព្រូបាននាំគ្នាចូលទៅលេងផ្ទះនិងមិនបានដកសោរចេញឡើយ។

ប្រភពដដែលបានបន្តទៀតថា ដោយឡែករថយន្តកុងតឺន័រររហស់ក្រុមហ៊ុន ហេង ឡុង បានដឹកទំនិញរោងចក្រកាត់ដេរចេញពី កំពង់ផែខេត្តព្រះសីហនុ មកដាក់នៅផែស្ងួតខាងលើដែលមានទីតាំង ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ។ប៉ុន្តែពេលទៅដល់ម្ដុំផ្សារថ្នលទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួលខេត្តកណ្ដាល ក៏បានឈប់និហបានដោះក្បាលបើកចេញ ទៅលេងផ្ទះ ដោយបានទុកតែកន្ទុយដែលដឹកកុងតឺន័ររមានទំនិញនោះចោល។ ពេលនោះក្រុមចោរបានធ្វើសកម្មភាពលួចដោះយក ក្បាលរថយន្តរបស់ក្រុមហ៊ុនផែស្ងួតតេង ឡាយ រួចបើកចេញពីក្នុង ភូមិព្រផ្ដៅ ឃំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទៅលួច សណ្ដោងយកកន្ទុយរ៉ឺម៉កដឹកទូកុងតឺន័ររ របស់រថយន្តក្រុមហ៊ុនផែស្ងួតហេង ឡុង នេះនិងបានបើកបរគេចខ្លួនបាត់ស្រមោល តែម្ដង។

ប្រភពខាងលើបានបន្តទៀតថា រហូតដល់វេលាម៉ោងប្រហែល៩យប់ថ្ងៃដដែលទើប អ្នកបើកបររថយន្តក្រុមហ៊ុនទាំងពីរខាងលើបាន ដឹងថាបាត់ក្បាលរថយន្ត និងកន្ទុយរ៉ឺម៉កដសកទូកុងតឺន័ររ ទើបមានការភ្ញាក់ផ្អើលឆោរឡោ ហើយអ្នកបើកបររថយន្តក្រុមហ៊ុនផែ ស្ងួតតេងឡាយ និងព្រូមិនបានរត់គេចខ្លួនទៅណាឡើយ។ លុះវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ បាននាំគ្នា ធ្វើដំណើរ ទៅកាន់ក្រុមហ៊ុនដើម្បីប្រាប់ថៅកែតាមដំណើររឿង ហើយពេលនោះត្រូវបានថៅកែឃាត់ខ្លួនប្រគល់ឲ្យនគរបាលព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃដើម្បីសួរនាំ។ ចំណែកខាងអ្នកបើកបររថយន្តរបស់ក្រុមហ៊ុនផែស្ងួតហេងឡុង ក៏ត្រូវបានថៅកែឃាត់ខ្លួនប្រគល់ ឲ្យនគរបាលដែរ ប៉ុន្តែមិនបានដឹងថានគរបាលណាឡើយ ព្រោះពួកគេមានការធ្វេសប្រហែស និងសង្ស័យថា មានការឃុបឃិតជា មួយចោរ។

ប្រភពមួយនេះបានឲ្យដឹងបន្ថែមទៀតថា ក្បាលរថយន្តផែស្ងួតតេងឡាយ មានបំពាក់ប្រព័ន្ធតាមដានGPS ដែរប៉ុន្តែក្រោយពេល បាត់ប្រពន្ធនោះទំនាក់ទំនងលែងបានទើបរកមិនឃើញឡើយ ហើយរថយន្តនោះរួមជាមួយកន្ទុយរ៉ឺម៉កដឹកកុងតឺន័ររក្រុមហ៊ុនហេង ឡុង ត្រូវបានចោរលួចបើកយកទៅផ្លុងចោលតាមផ្លូវបេតុងមួយកន្លែង ស្ថិតនៅក្នុងភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែន ជ័យ នាវេលាជិតភ្លឺឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ។ ប៉ុន្តែប្រជាពលរដ្ឋមិនបានរាយការណ៏ជូននគរបាលភ្លាមៗនោះទេ ដោយពួកគាត់នឹកស្មានថាជារថយន្ត របស់ក្រុមហ៊ុនផែស្ងួតនៅជិតនោះចតទុកនៅកន្លែងនោះ លុះរហូតដល់វេលាម៉ោង៣និង២០ នាទីរសៀល ដោយសារមិនឃើញមានអ្នកទៅបើកចេញ ទើបរាយការណ៏ជូននគរបាលប៉ុស្ដិ៍ត្រពាំងក្រសាំងចុះទៅមើល ហើយបានហៅក្រុមហ៊ុនទៅពិនិត្យនិងទទួលយកក្បាលរថយន្តនិងកន្ទុយរ៉ឺម៉កដឹកកុងតឺន័ររត្រឡប់ទៅវិញ។ដោយឡែកទំនិញនៅ ក្នុងទូកុងតឺន័ររនោះឃើញនៅមានសល់ ប៉ុន្តែមិនដឹងថាមានការបាត់បង់ខ្លះឬអត់នោះឡើង រីឯប្រព័ន្ធតាមដានGPS ដែលទាក់ទង មិនបាននោះគឺដោយសារតែចោរផ្ដាច់ចោលអស់ហើយ មិនតែប៉ុណ្ណោះចោរបានដិះយកអាគុយរថយន្ត២គ្រាប់ទៅបាត់ថែមទៀតផង ៕ សុខាសែនជ័យ


ចែករំលែក៖