ខេត្តកំពង់ធំ៖ នៅវេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ ២០១៧មានករណីក្មេងលង់ទឹកប្រឡាយ ក្រោយផ្ទះស្លាប់នៅត្រង់ភូមិរលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះស៊ុម ដាំ ភេទប្រុស អាយុ១៩ ខែ បានលង់ទឹកប្រឡាយក្រោយផ្ទះស្លាប់ ឱពុកឈ្មោះ ស៊ុម អាយុ៤៩ឆ្នាំ និងម្ដាយឈ្មោះ កន កង អាយុ៤៩ ឆ្នាំរស់នៅ ភូមិរលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ (មូលហេតុ ម្ដាយដាក់កូនចោលរួចជិះម៉ូតូមកផ្សារ ឪពុកនឹកស្មានតែកូនទៅជាមួយម្ដាយ ) ។
ក្រោយកើតហេតុ សមត្ថកិច្ច ពិនិត្យ ធ្វើកំណត់ហេតុ និង ប្រគល់សពក្មេង ឲ្យឪពុកម្ដាយ យកទៅធ្វើបុណ្យ តាមប្រពៃណី៕ ប៊ុន រិទ្ធី