ភ្នំពេញ៖ ស្រ្តីអនាថាម្នាក់បានដួលសន្លប់នៅចិញ្ចើមផ្លូវ ដោយមានរបួសក្បាលរងរបួសធ្ងន់ មិនដឹងមូលហេតុ ហើយត្រូវបានសន្តិសុខសាលាខណ្ឌសែនជ័យ ដឹកយកទៅសង្គ្រោះភ្លាមៗកាលវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចខាងកើតផ្សារពោធិ៍ចិនតុង តាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ភូមិប្រប្រកខាងជើង សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។
នារីរងគ្រោះមានឈ្មោះ ខុន ដាវីភេទស្រី អាយុ៤៦ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ដើរដេកតាមចិញ្ចើមថ្នល់ មានភូមិកំណើតនៅខេត្តកំពត ។
តាមប្រភពពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលគេបានឃើញនារីរងគ្រោះខាងលើដើរតាមលើឃឿនចិញ្ចើមផ្លូវ ក្នុងទិសដៅពីកើតទៅលិចទាំងសភាពហេវហត់ លុះដើមកដល់ខាងកើតផ្សារពោធិ៍ចិនតុងស្រាប់តែនារីខាងលើបានមកដួលសន្លាប់ស្តូកស្តឹងនៅកន្លែង បន្ទាបមកប្រជាពលរដ្ឋប្តឹងសមត្ថកិច្ចអោយមកមើលករណីដេកសន្លាប់ខាងលើមិនដឹងជាមូលហេតុអ្វីដោយមានឈាមជាប់នឹងសក់ក្បាល។
ប្រភពបានបន្តទៀតថា នារីខាងលើគេតែងតែឃើញដើរនៅជិតកន្លែងកើតហេតុខាងលើជាញឹកញាប់ ហើយមិនដែលឃើញមាននាក់ណាស្គាល់ថាគាត់នៅទីណាពិតប្រាកដនោះឡើយ។ ពេលភ្លាមៗនោះរថយន្តសាមុយឯកជនបានមកមើលនារីខាងលើនឹងដែរ ដោយបំរុងដឹកយកសង្គ្រោះនៅមុន្ទីពេទព្រះកុសមះ តែដោយមិនមានបងប្អូនណាទៅជាមួយដោយខ្លាចខាងមន្ទីរពេទ្យមិនទទួល ក៏បានត្រឹមតែរុំរបួសអោយតែប៉ុណ្ណោះ។
ចំណែកសមត្ថកិច្ចបានសាកសួរ ស្ត្រីរូបនេះបាននិយាយថា រូបគាត់របួសបែកក្បាលខាងលើគឺមានរបួសជាយូរមកហើយតាំងពីព្រឹក ថ្ងៃទី៣ ខែកញ្ញាមកម្ល៉េះ គឺដោយគាត់និយាយប្រាប់ថាគឺដោយសាម្តាយធំរបស់គាត់ឈ្មោះធីនៅប្រប្រកខាងជើងជានាក់វាយរូបគាត់បោកផ្ទប់នឹងជញ្ជាំងបណ្តាលអោយរងរបួសក្បាលជាច្រើនកន្លែង។ដោយសាតែរូបគាត់មានសតិមិនប្រក្រតីពេលម្តាយធំវាយរូបគាត់មិនបានទៅព្យាបាលនៅទីណាទេ ព្រោះគ្មានថវិកា ហើយរូបគាត់ចិតែដើរទៅវិញទៅមកគ្មានគោលដៅឡើយហើយបានដេកសន្លាប់ស្តូក ម្តងទៀតនៅក្រោមដើមឈើចិញ្ចើមផ្លូវ។បន្ទាប់ភ្លាមនោះដែរប្រធានសន្តិសុខខណ្ឌពោធិ៍សែនជ័យ លោក យឹម យ៉ាត បានបញ្ជាកំលាំងសន្តិសុខសាលាខណ្ឌពោធិ៍សែនជ័យបានដឹកនារីខាងលើយកទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដើម្បីព្យាបាលរបួស នារីខាងលើ។
ក្រោយពេលកើតហេតុពេលសន្តិសុខខណ្ឌពោធិ៍សែនជ័យដឹកយកទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ហើយដោយសាតែនារីខាងលើរបួសក្បាលធ្ងន់ហើយយូរពេកខាងបន្ទីពេទ្យបង្អែកបានបញ្ជូននារីខាងលើ ទៅមន្ទីរពេទ្យព្រះកុសមះដើម្បីព្យាបាលបន្ត៕ សុខាសែនជ័យ