ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងឆេះផ្ទះមួយខ្នង ខណៈម្ចាស់រវល់បោកគក់សម្លៀកបំពាក់

ចែករំលែក៖

ខេត្តកណ្តាល៖ លំនៅឋានមួយខ្នងត្រូវអគ្គីភ័យឆាបឆេះបណ្តាលឲ្យខូចខាតយ៉ាងដំណំដោយសារមូលហេតុទុស្សេខ្សែភ្លើង និងខណៈដែលម្ចាស់ផ្ទះជាប់រវល់បោកគក់សម្លៀកបំពាក់។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សេចក្តីរាយការណ៍ឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះជួប សារី ភេទស្រី អាយុ៤៦ឆ្នាំ មានទីលំនៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុខ្សាច់កណ្តាល ខេត្តកណ្តាល ប្តីឈ្មោះយន ចំរើន អាយុ៤៩ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា មានកូនចំនួន០៤នាក់ស្រី០១នាក់ និងប្រុស០៣នាក់ ។

លំនៅឋានដែលត្រូវភ្លើងឆេះ មានទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង និងខាងក្រោមសរសធ្វើអំពីថ្ម។

ករណីនេះ បណ្តាលឲ្យសម្ភារខូចខាតរួមមាន៖លុយដុល្លារចំនួន500$, ទូកញ្ចក់០១សំរាប់ដាក់ខោអាវ, ទូរទស្សន៍០១គ្រឿង, សៀវភៅគ្រួសារ+អត្តសញ្ញាណប័ណ្ណ+សំបុត្រកំណើត ៕


ចែករំលែក៖