ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលស្រុកឯកភ្នំ កាលពីព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ បានបញ្ជូនជនសង្ស័យ ចំនួន៥នាក់ ទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បន្ទាប់ពីបានធ្វើសកម្មភាព រំលោភសេពសន្ថវះ (រួមភេទជាមួយ អនិតិជន អាយុក្រោម១៥ឆ្នាំ) ។
ជនរងគ្រោះឈ្មោះ វ.ស.វ ភេទស្រី អាយុ១៤ឆ្នាំ រីឯជនសង្ស័យ ទាំង៥នាក់ រួមមាន ៖ ១/ឈ្មោះ ស៊ុម រដ្ឋា ហៅកែប ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។ ២/ឈ្មោះ រុន វីនុត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។ ៣/ឈ្មោះ ហិន ឡងឌី ហៅប្រឌូ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។ ៤/ឈ្មោះ ម៉ី រ៉ូហ្សា ហៅប្រឌុង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។ ៥/ឈ្មោះ ជួប ហ្វារីត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដំបូងឡើយ គឺដោយសារក្រុមជនសង្ស័យ (ញៀនថ្នាំ) បានស្គាល់គ្នាជាមួយ ជនរងគ្រោះ ហើយបានណាត់មកលេងផ្ទះរបស់ជនសង្ស័យ ។ លុះក្មេងស្រីរងគ្រោះ មកតាមការណាត់ ក៏ចាប់រំលោភបូក រហូតបានសម្រេច គ្រប់គ្នា ។ ក្រោយកើតហេតុ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ច ចាប់ឃាត់ខ្លួន ជនសង្ស័យតែម្តង ។
បច្ចុប្បន្ន កម្លាំងអធិការបានបញ្ជូនជនសង្ស័យ ទៅស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង រួចរាល់ហើយ ដើម្បីចាត់ការ តាមច្បាប់ ៕ ហេង សូរិយា