ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់បានវាយបន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋតែមិនបានសម្រេច។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦នឹង៥០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុង បរិវេន្តវត្តតាំងក្រសាំងខាងជើង ក្នុងសង្កាត់ កាកាប ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
ជនសង្ស័យ ឈ្មោះ ជុំ បញ្ញារិទ្ធ អាយុ ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅ សង្កាត់ គោកឃ្លៀង ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ។
តាមប្រភពបានបញ្ជាក់ថា នៅមុនពេលកើតហេតុ បុរសដែលជាម្ចាស់ម៉ូតូបានធ្វើដំណើរទៅវត្តរួច ទុកម៉ូតូមួយភ្លែត ដោយមិនបានដកសោរចេញនោះឡើយរួចចូលទៅក្នុងមួយភ្លេតពេលចេញមកវិញក៏ឃើញជនសង្ស័យកំពុងដេបញ្ឆេះម៉ូតូរបស់ខ្លួនបម្រុងនឹងជិះយកចេញទៅ ក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋនៅជុំវិញទីនោះ ហើយប្រជាការពារដែលកំពុងយាមការពារទីនោះក៏ចាប់ឃាត់ខ្លួនបានភ្លាមៗនៅនឹងកន្លែងផងដែរ ហើយត្រូវបានប្រជាពលរដ្ឋ ដែលនៅជុំវិញទីនោះបានទទួលស្វាគមន៍ម្នាក់មួយដៃមួយជើងរបួសយ៉ាងដំណំផងដែរ។
ក្រោយកើតហេតុជនសង្ស័យត្រូវបានប្រគល់ឲ្យសម្ថិតកិច្ចប៉ុស្តិ៍កាកាបដើម្បីចាត់តាមច្បាប់៕ សុខាសែនជ័យ