ប៉ោយប៉ែតៈ ដើម្បីកែប្រែសោភណ្ឌភាពបន្ថែមនៅ ច្រកទ្វារអន្តជាតិប៉ោយប៉ែត និងកាត់បន្ថយការកកស្ទះចរាចរណ៍តូបផ្សារនារីលក់ខោ អាវ និងតូបអាជីវករលក់ស្រា, បារី, គ្រឿងទេសជិត២០នៅច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែត ដែលសង់លើចំណីផ្លូវត្រូវបានរុះរើ កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយគណៈកម្មការចម្រុះរបស់សាលា ក្រុងប៉ោយប៉ែត និងកម្លាំងពីស្ថាបន័ដឹកនាំដោយលោកទូច មុន្នី អភិបាលរងក្រុងប៉ោយប៉ែត។
តាមការលើកឡើងរបស់មន្ត្រីចូលរួមនោះបានប្រាប់ថា ដោយពិនិត្យឃើញភាពជាក់ស្ដែងជារៀងរាល់ថ្ងៃ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានបញ្ហាប្រឈមជាច្រើន ដូចជាៈធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ បញ្ហាសោភណ័ភាព បញ្ហាបរិស្ថានគ្មាន អនាម័យ ការកកស្ទះចរាចរណ៍ រួមទាំងធ្វើឲ្យប៉ះពាល់ការធ្វើដំណើរភ្ញៀវទេសចរណ៍ ការសាងសង់តូបលក់ដូរលើផ្លូវថ្មើរជើង(ផ្លូវសាធារណៈ) ដូច្នេះដើម្បីជៀសវាងបញ្ហាប្រឈមទាំងនេះ ទើបរដ្ឋបាលខេត្តបន្ទាយមានជ័យឲ្យតូបទាំងអស់ស្ថិតក្នុងតំបន់ច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែត ត្រូវរុះរើចេញទាំងអស់ឲ្យផុតរយៈពេញ២ថ្ងៃ។
ជុំវិញបញ្ហារុះរើតូបខាងលើ លោកទូច មុន្នី អភិបាលរងក្រុងប៉ោយប៉ែតមានប្រសាសន៍ថាៈ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចំពោះបញ្ហាតូប ដែលលក់ដូរនៅទីតាំងច្រកទ្វារព្រំដែននេះ គីទុករយៈពេលជាច្រើនថ្ងៃមកហើយ ដើម្បីឲ្យពួកគាត់រុះរើដោយខ្លូនឯង តែរហូតមកដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ពួកគាត់មិនបានរុះរើតាមការកំណត់របស់រដ្ឋបាលខេត្ត ទើបក្រុមគណៈកម្មកាចុះមកឲ្យរុះរើ។
លោកបញ្ជាក់ថា ចំពោះតូប ដែលត្រូវរុះរើនេះមិនមែនតែតូបនារីចំនួន១៤តូបនោះទេគីចាប់ពីក្រោមប្រសាទច្រកទ្វារព្រំដែនរហូតដល់រង្វង់មូលប៉ោយប៉ែតតែម្ដង។
លោកបញ្ជាក់ថា បញ្ហារងរង្វងមូលច្រកទ្វារ ដែលជាចំណតរថយន្តនោះលោកបានប្រជុំគណៈកម្មការួចហើយ ដែលមានអភិបាលរងក្រុងប៉ោយប៉ែតប៉ុន្នានរួបនេះជាអ្នកទទួលខុសត្រូវសណ្ដាប់ធ្នាប់ ហើយចំតូប ដែលនៅមុខអាគារ៉ាចាស់ និងយើងមិនទាន់បានផែនការណាមួយនៅឡើយទេ ប៉ុន្តែការជួនដំណឹង និងការកំណត់សំណង់តាំង២០១៣កន្លងមកយើងបានទួទាត់អស់ហើយ ម្យ៉ាងនៅចំណុចនោះគីជារឿងរបស់ក្រសួងសាធារណៈការ និងក្រសួងសេដ្ឋកិច្ច ដែលអញ្ជើញក្រុមហ៊ុនឬភ្នាក់ងារពាក់ពន្ធនៅចំណុចរ៉ាចាស់នោះព្រោះទីនោះមិនសូវពាក់ពន្ធរដ្ឋបាលក្រុងឡើយ ៕ វណ្ណា