លោក អុស្មាន ហាស្សាន់ រដ្ឋមន្ត្រី ប្រតិភូអមនាយក រដ្ឋមន្ត្រី បានបញ្ជាក់ថា៖ វិហារឥស្លាមដែលបានសម្ពោធ ដាក់ ឲ្យប្រើប្រាស់នាពេលនេះទំហំ២៤ ម៉ែត្រគុណ នឹង ២៤ ម៉ែត្រ ចំណាយថវិកា ក្នុងការសាងសង់ អស់ជិត៣០ ម៉ឺន ដុល្លារ អាមេរិកជាអំណោយ របស់សប្បុរសជន ក្នុងប្រទេស កម្ពុជា និង ម៉ាឡេស៊ីដែល វិហារឥស្លាម អាល់ មូហាជីរីន នេះ គឺជាសមិទ្ធផល ថ្មីមួយបន្ថែមទៀត សម្រាប់ឆ្លើយតប ទៅ នឹងតម្រូវការរបស់សាសនិកឥស្លាម កម្ពុជា ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ កន្លងទៅ មានប្រទេស មហាអំណាចខ្លះគេបានមកនិយាយ ជាមួយ សម្តេចនាយករដ្ឋមន្ត្រីថា កុំឲ្យប្រទេសខាងក្រៅ គេផ្តល់ ជំនួយមកឲ្យបងប្អូន ខ្មែរឥស្លាមព្រោះគេខ្លាចបងប្អូន ខ្មែរ ឥស្លាម យក ជំនួយ ទាំងនោះ ទៅប្រើប្រាស់ ដើម្បីសកម្មភាព ភេរវកម្មតែជាការឆ្លើយតបសម្តេចនាយករដ្ឋមន្ត្រី ថាមិនអាច មានរឿង ដូច្នោះ ឡើយ ។
លោក អូស្មាន ហាស្សាន់បានបញ្ជាក់ថា៖ សាសនិក ឥស្លាមកម្ពុជា នឹងមិនធ្វើនូវអំពើខុសឆ្គងឲ្យផ្ទុយពីការយកចិត្តទុកដាក់របស់ប្រមុខ រាជ រដ្ឋាភិបាលកម្ពុជាមកលើខ្លួន ឡើយ ព្រោះសាសនិក ឥស្លាម ក៏ជាពលរដ្ឋខ្មែរហើយ ត្រូវ បាន រាជរដ្ឋាភិបាលយកចិត្តទុកដាក់ ដូចពលរដ្ឋ ខ្មែរកាន់សាសនា ព្រះពុទ្ធ និងសាសនាដទៃទៀត ដោយ គ្មានការរើសអើង ដូច្នេះ យើង នឹង មិនធ្វើអំពើ អ្វី ដែល នាំ ជាការ អំពល់ទុក្ខ ដល់រាជរដ្ឋាភិបាល ឡើយ ។
លោក ហ៊ុន ម៉ាណែត ក្នុងនាម សម្តេចនាយក រដ្ឋមន្ត្រី បានបញ្ជាក់ថា៖ ពិតសាសនិក ឥស្លាមនិង សាសនិក នៃ សាសនា ផ្សេងទៀត សុទ្ធតែ ទទួលបាន ការយកចិត្ត ទុកដាក់ ពី រាជរដ្ឋាភិបាល បើទោះបីជា រដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រ កម្ពុជា បានចែងថា៖ ព្រះពុទ្ធសាសនា ជា សាសនារបស់ រដ្ឋ ក៏ ដោយចុះ តែ រាជរដ្ឋាភិបាល មិនបាន រឹត ត្បិតចំពោះ ជំនឿសាសនាផ្សេងឡើយផ្ទុយទៅវិញ រាជរដ្ឋាភិ បាលបានធ្វើឲ្យមានសុខដុមរមនីយកម្ម ខាងសាសនា ដើម្បី រួមគ្នា កសាងប្រទេសជាតិ ឲ្យ មានការរីកចម្រើន ព្រោះ យើងឆ្អែតហើយនូវការ បែកបាក់ជាតិជម្លោះផ្ទៃក្នុងរ៉ាំរ៉ៃ ដែល បានធ្វើ ឲ្យកម្ពុជា ចុះខ្សោយជាលំដាប់ទម្រាំ អាច យកសន្តិភាព និង ការ បង្រួបបង្រួមជាតិ បាន មកវិញ កាលពី ឆ្នាំ១៩៩៨ ។ ដូច្នេះខ្មែរគ្រប់សាសនាមិនត្រូវ ប្រកាន់ និន្នាការនយោបាយ ត្រូវរួបរួមគ្នាថែរក្សាវាឲ្យនៅ គង់វង្ស ដើម្បី សេចក្តី សុខរបស់ ប្រជាពលរដ្ឋ និង ប្រទេសជាតិ ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ ជាការសោក ស្តាយខ្លាំងណាស់ ដែលមាន អ្នកនយោបាយ ខ្មែរបាន រៀន សូត្រ ពីបរទេស នូវមេរៀនដើម្បី ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ដែលនេះ គឺជា អំពើ ក្បត់ជាតិ មិនអាចអត់ឱន ឲ្យបានឡើយ ៕ សំរិត