ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បើកកិច្ចប្រជុំដើម្បីពិនិត្យលើករណីលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ។
លោកកឹម សុខា ត្រូវសមត្ថកិច្ចចាប់ខ្លួនដោយចោទថា ក្បត់ជាតិ។
អ្នកនាំពាក្យរដ្ឋសភា លោកឡេង ប៉េងឡុង ថ្លែងថា កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បន្ទាប់ពីទទួលរបាយការណ៍ពីតុលាការ ក្នុងនោះមានរបៀបវារៈចំនួន៣ រួមមាន៖
ទី១៖ ពិនិត្យលើរបាយការណ៍តុលាការ ពាក់ព័ន្ធនឹងការចាប់ខ្លួន ឃាត់ខ្លួន និងឃុំខ្លួន លោក កឹម សុខា
ទី២៖ ពិនិត្យលើលិខិតរបស់តំណាងរាស្រ្តដែលមានហត្ថលេខីចំនួន៤៨រូប ស្នើឱ្យកោះប្រជុំវិសាមញ្ញ
ទី៣៖ គឺកំណត់ពេលដើម្បីបើកកិច្ចប្រជុំវិសាមញនេះតែម្តង ៕