ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន កំពុងជួបប្រជុំជាមួយ លោកនាយករដ្ឋមន្ត្រីថៃប្រាយុទ្ឋ ច័ន្ទអូឆា

ចែករំលែក៖

ភ្នំពេញ៖ នៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ និងលោកជំទាវ យ៉ាងកក់កក្តៅនិងរាក់ទាក់បំផុត នៅវិមានរដ្ឋាភិបាលសន្តិភាព។ នៅក្នុងឱកាសនេះ ក៏មានវត្តមានមន្រ្តីសំខាន់ៗជាច្រើនរូបនៃប្រទេសទាំងពីរព្រមទាំងអង្គទូតនៃបណ្តាប្រទេសជាច្រើនប្រចាំព្រះរាជាណាចក្រកម្ពុជាចូលរួមទទួលស្វាគមន៍ លោកនាយករដ្ឋមន្រ្តីថៃយ៉ាងកក់ក្តៅផងដែរ។

ក្រោយពីនាយករដ្ឋមន្រ្តីបានគោរពភ្លេងជាតិនៃប្រទេសទាំងពីរ និងបានអញ្ជើញត្រួតពល ព្រមទាំងស្វាគមន៍ដល់មន្រ្តីសំខាន់ៗនិងអង្គទូតនានារួចហើយ សម្តេចតេជោ ហ៊ុន សែន និង លោក ប្រាយុទ្ឋ ច័ន្ទអូឆា បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតនៅក្នុងវិមានរដ្ឋាភិបាល ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖