អភិបាលរដ្ឋញូវយ៉ក លោក Eric T. Schneiderman កាលពីថ្ងៃទី៦ ខែកញ្ញា បានដាក់ពាក្យបណ្តឹងប្តឹងដើម្បីការពារជនអន្តោប្រវេសន៍ ដែលបានអនុវត្តទៅតាម កម្មវិធី DACA ។
បច្ចុប្បន្នមានរដ្ឋចំនួន១៥ និងតំបន់ Columbia កាលពីថ្ងៃទី៦ ខែកញ្ញាបាន សម្រេច ដាក់ពាក្យបណ្តឹងប្តឹងប្រឆាំងប្រធានាធិបតី ត្រាំ ដែលចង់បញ្ចប់កម្មវិធីជន អន្តោប្រវេសន៍ DACA ។ កម្មវិធី DACA ជាគោលនយោបាយភៀសខ្លួនដែលបានអនុវត្តតាំងពីខែមិថុនាឆ្នាំ២០១២ដោយ អនុញ្ញាតឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ ដែលចូលរស់នៅក្នុងទឹកដីអាមេរិក មាន អាយុក្រោម១៦ឆ្នាំ អាចសុំពន្យារពេល បណ្តេញចេញពីអាមេរិក និងផ្តល់លិខិត អនុញ្ញាតឲ្យធ្វើការស្របច្បាប់ក្នុងរយៈ ពេល២ឆ្នាំ។
ជាមួយគ្នានោះកម្មវិធី DACA ក៏បាន អនុញ្ញាតឲ្យជនភៀសខ្លួន ដែលមានអាយុ ក្រោម៣១ឆ្នាំ គឺរស់នៅអាមេរិកតាំងពីខែ មិថុនា ឆ្នាំ២០០៧ មិនធ្លាប់ប្រព្រឹត្តល្មើស ច្បាប់ក្នុងពេលស្នាក់នៅនោះ ទទួលបាន សិទ្ធិរស់នៅ និងធ្វើការនៅអាមេរិកជិត៨ សែននាក់ ហើយច្បាប់អនុញ្ញាតនោះធ្វើឡើង២ឆ្នាំម្តង។
សារព័ត៌មាន CNN បានផ្សាយថា ប្រសិនបើរដ្ឋាភិបាលសម្រេចបណ្តេញអ្នកទាំងនោះនឹងត្រូវប្រឈមការធ្វើបាតុកម្ម ប្រឆាំងពីពលរដ្ឋអាមេរិក។ អភិបាលរដ្ឋញូវ យ៉កបានបញ្ជាក់ថា គម្រោងរបស់ប្រធា នាធិបតី ត្រាំ គឹពិតជា«ឃោរឃៅ» គ្មាន មនុស្សធម៌ និងការសន្តោសប្រណី។ សកម្មភាពរបស់លោក ត្រាំ កើតចេញពី ទស្សនៈបុគ្គលស្អប់ជនជាតិ មិចស៊ីកូ និង បណ្តាប្រទេសអាមេរិកឡាទីន។ ពលរដ្ឋដែលរស់នៅអាមេរិកទទួលបានការបណ្តុះបណ្តាលតាំងពីតូច គឺជាពលរដ្ឋដ៏ល្អ មិន ដែលខុសច្បាប់ មិនគួរត្រូវដេញចេញពី អាមេរិកឡើយ។
រដ្ឋទាំង១៥ដែលបាន ដាក់ពាក្យបណ្តឹង ប្តឹងលោក ត្រាំ ដើម្បីការពារកម្មវិធី DACA រួមមានរដ្ឋ New York, Massachusetts, Washington, Connecticut, Delaware, Columbia, Hawaii, Illinois, Iowa, New Mexico, Bắc Carolina, Oregon, Pennsylvania, Rhode Island, Vermont និង Virginia។ ក្រៅពីនេះ នៅមានរដ្ឋមួយចំនួន ទៀត ក៏បានដាក់ពាក្យបណ្តឹងដាច់ដោយឡែកពីគ្នាផងដែរ៕ ម៉ែវ សាធី