ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ថ្លែងថា ការជួញដូរមនុស្សឆ្លងដែនរបស់ជនសង្ស័យទាំងប្រាំនាក់ខាងលើនេះ គឺជាការ ជួញដូរមនុស្ស ដោយមានក្រុមចាត់តាំង ឬហៅថាករណីនាំមនុស្សចេញដោយមានគោលដៅ។
ការថ្លែងសន្និសិទការសែត នេះបានធ្វើឡើងនៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។ លោកឧត្តមសេនីយ៍ថ្លែងបញ្ជាក់បន្ថែមថា ជនសង្ស័យទាំងប្រាំនាក់ខាងលើមានឈ្មោះ៖
១ ឈ្មោះ រឹម សិទ្ធ ភេទ ប្រុស អាយុ ២៦ឆ្នាំ រស់នៅ ភូមិក្រសាំង ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ
២ ឈ្មោះ ឌិន ហុំ ភេទ ប្រុស អាយុ ២៤ឆ្នាំ រស់នៅ ភូមិប្រាសាទអណ្តែត ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ
៣ ឈ្មោះ រ័ត្ន សុវ៉ាន់ ភេទ ប្រុស អាយុ ២៣ឆ្នាំ រស់នៅ ភូមិដង្ហិត ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ
៤ ឈ្មោះ ជា ឡុក ភេទ ប្រុស អាយុ ៤៣ឆ្នាំ រស់នៅ ភូមិដង្ហិត ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ
៥ ឈ្មោះ មឿន ម៉ៅ ភេទស្រី អាយុ ៣៥ រស់នៅភូមិ ពន្លឺព្រះផុស ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាម។
លោកឧត្តមសេនីយ៍បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំងប្រាំខាងលើឈ្មោះមឿន ម៉ៅ ភេទស្រី គឺជាមេក្លោង ក្រៅពីជនសង្ស័យទាំងនេះនូវមានជនសង្ស័យចំនួនពីរនាក់ផ្សេងទៀត ដែលសមត្ថកិច្ច កំពុងតាមស៊ើប អង្តេត តាមដាន និងធ្វើការឃាត់ខ្លួន ហើយជនសង្ស័យទាំងនេះបានប្រើប្រាស់ មធ្យោបាយ លួងលោមដោយប្រាប់ថា ការងារដែលទៅធ្វើមានភាពងាយស្រួល បានប្រាក់ខែថ្លៃ និងអាចឡើងមកដើរ លេងកំសាន្តនៅពេលសម្រាកបាន មួយវិញទៀតដើម្បីឲ្យមានការទុកចិត្តនោះ ជនសង្ស័យបានឲ្យក្រុម គ្រួសារជនរងគ្រោះខ្ចីប្រាក់ចំនួន ២ ០០០ ០០០រៀលក្នុងមួយគ្រួសារទៀតផង។
លោកឧត្តមសេនីយ៍ បន្ថែមទៀតថា ករណីជួញដូរកម្លាំងពលកម្មដែលជនជនស្ស័យធ្វើនេះតាមរូបភាពជូន ជនរងគ្រោះទៅធ្វើលិខិតឆ្លងដែន បន្ទាប់មកទៀតបញ្ជូនពីខេត្តកំពង់ធំ ទៅភ្នំពេញ បន្តទៅឡែម ខេត្ត បៃលិនរហូតដល់ប្រទេសថៃ ដោយធ្វើការលក់ឲ្យឈ្មួញបរទេសដូចជាប្រទេសថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ឈ្មួញទាំងនោះបានបង្ខំឲ្យពួកគាត់ ធ្វើការច្រើនម៉ោង បង្ឃាំងសិទ្ធិសេរីភាព មិនបើក ប្រាក់ខែ ដោយបើកម្តងបានត្រឹមតែ១០០រីនគីតប្រហែល៣០ដុល្លាប៉ុណ្ណោះ ដោយទ្រាំនិងការលំបាកទាំង នេះមិនបាន ជនរងគ្រោះបានរត់ចេញពីទូកនេសាទ ហើយកងកម្លាំងសមត្ថកិច្ចបានចាប់ខ្លួន និងធ្វើសាក សួរ ព្រមទាំងទំនាក់ទំនងមកស្ថានទូតកម្ពុជាហើយបានបញ្ជូនជនរងគ្រោះមកប្រទេសកម្ពុជាវិញ។
គួរបញ្ជាក់ថា ជនរងគ្រោះទាំងអស់មានចំនួន១៤នាក់ កំពុងតែបញ្ចូនមកវិញ៕ ប៊ុន រិទ្ធី