ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីត្រាំមិនបានផ្តល់អាទិភាពលើដំណោះស្រាយដោយយោធាទៅលើកូរ៉េខាងជើងឡើយ

ចែករំលែក៖

កាលពីថ្ងៃទី៦ ខែកញ្ញា ប្រធានាធិប តីអាមេរិកដូណាល់ ត្រាំបានប្រកាសថា សកម្មភាពយោធាប្រឆាំងកូរ៉េខាងជើងមិនត្រូវបានលើកយកមកជ្រើសរើសជាអាទិភាពទីមួយនៅក្នុងនយោបាយរបស់លោក ឡើយ។ លោកត្រាំក៏បានជួបពិភាក្សាជា មួយប្រធានាធិបតីចិន ស៊ី ជីនពីងតាម ទូរស័ព្ទស្តីពីបញ្ហាវិបត្តិនៅកូរ៉េខាងជើងផងដែរ។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មាននៅសេតវិមាន លោកត្រាំបញ្ជាក់ ថា« ប្រធានាធិបតីចិន លោកស៊ី ជីនពីង មានបំណងចង់ធ្វើអ្វីមួយទៅលើកូរ៉េខាងជើង ហើយពេលនេះយើងត្រូវរង់ចាំមើលលោកនឹងធ្វើអ្វី។ យើងជឿជាក់ទៅលើការដោះស្រាយរបស់លោកស៊ី ជីនពីង ក្រោយ ការសន្ទនា ដោយស្មោះត្រង់នឹងគ្នា»។

ជាមួយគ្នានេះដែរ សារព័ត៌មានចិនបាន ផ្សាយថា ប្រធានាធិបតីស៊ី ជីនពីង បាន ប្តេជ្ញា ធ្វើឲ្យឧបទ្វីបកូរ៉េគ្មានគ្រាប់បែក បរមាណូ។ ចិនបានគាំទ្រដល់ដំណោះស្រាយដោយសន្តិភាព តាមរយៈកិច្ចការ បរទេស។

កន្លងមកលោកត្រាំ ក៏បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ បណ្តាមេដឹកនាំសំខាន់ៗនៅលើពិភពលោកដែរ ក្នុងនោះមាន ប្រធានាធិបតី កូរ៉េខាងត្បូងជប៉ុន រុស្ស៊ី អង់គ្លេស បារាំង អូស្ត្រាលី ជាដើម ក្រោយ ពីកូរ៉េខាងជើង បានសាកល្បងគ្រាប់បែក បរមាណូជាលើកទី៦។

បច្ចុប្បន្នរុស្ស៊ីនិងចិន ជាប្រទេសដើរ តួនាទីយ៉ាងសំខាន់បំផុត សម្រាប់ដោះស្រាយវិបត្តិនៅកូរ៉េខាងជើង ដោយប្រទេស ទាំង២មានទំនាក់ទំនង រាប់សិបឆ្នាំមកហើយតាំងពីការបង្កើតកូរ៉េខាងជើងមក។នៅ ពេលនេះ ប្រធានាធិបតីកូរ៉េខាងត្បូង បានស្នើសុំឲ្យប្រធានាធិបតី រុស្សុីលោក វ្ល៉ាឌីមៀរ ពូទីន ជួយបញ្ឈប់ការបង្កហេតុរបស់ប្រទេសផ្ដាច់ការកូរ៉េខាងជើង ក្រោយពីការសាកល្បងនុយក្លេអ៊ែរចុងក្រោយ ដោយ រដ្ឋកុម្មុយនីស្តមួយនេះ បានធ្វើឲ្យមានស្ថានភាពតានតឹងផ្នែកសន្តិសុខពិភពលោកយ៉ាងធ្ងន់ធ្ងរនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃ ទី៦ ខែកញ្ញា ឆ្នាំ២០១៧។

មេដឹកនាំកូរ៉េខាងត្បូង បានប្រាប់ប្រធា នាធិបតីរុស្សុីថា “ស្ថានភាពនយោបាយពិភពលោកបានក្លាយជារឿងធ្ងន់ធ្ងរណាស់ ដោយសារតែការបង្កហេតុជាថ្មីម្តងទៀតរបស់ កូរ៉េខាងជើង” នៅពេលដែលប្រទេសទាំងពីរបានធ្វើកិច្ចប្រជុំកំពូលទ្វេភាគីនៅក្រុង Vladivostok ភាគខាងកើតប្រទេសរុស្ស៊ី។

លោក មូន ជេអុីន បានបន្ថែមថា “ខ្ញុំជឿជាក់ថាស្ថានភាពនេះអាចចូលទៅក្នុងរដ្ឋ ដែលមិនអាចគ្រប់គ្រងបាន ប្រសិនបើ ប្រទេសកូរ៉េខាងជើង មិនបញ្ឈប់ការបង្ក ហេតុរបស់ខ្លួន ដូច្នេះខ្ញុំមានបំណងធ្វើការ រួមគ្នាដើម្បីឲ្យកូរ៉េខាងជើងបញ្ឈប់ការបង្កហេតុ និងស្វែងរកមធ្យោបាយដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង៕ ម៉ែវ សាធី


ចែករំលែក៖