ព័ត៌មានទាន់ហេតុការណ៍៖

​ចិន​​តាមដាន​ដោយ​យកចិត្តទុកដាក់ការ​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង​ ហើយ​បាន​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖​ រដ្ឋាភិបាល​ចិន​ បាន​តាមដាន​ដោយ​យកចិត្តទុកដាក់​អំពី​សភាពការណ៍​ នៅ​ប្រទេស​កម្ពុជា​ទាក់ទង​ នឹង​ការ​ចាប់ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​ ហើយ​បាន​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​។

លោក វ៉ាង ជេ​រុយ (Wang Jairui) ​អនុប្រធាន​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន ​បាន​បញ្ជាក់​ក្នុង​ជំនួប​ជាមួយ​​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នៅ វិមាន​សន្តិភាព​ទីស្តីការ​នាតក​រដ្ឋមន្ត្រី ​នា​ព្រឹក​ថ្ងៃទី​៨ ​ខែកញ្ញា​ ឆ្នាំ២០១៧​។

បើ​តាម​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បានឲ្យដឹងថា នៅក្នុង​ជំនួប​នេះ លោក​ វ៉ាង ជេ រុយ បាន​ជំរាបជូន​សម្តេច ​ថា លោក​បាន​ដឹកនាំ​គណៈប្រតិភូ ​សភា​ក្រុមប្រឹក្សា​នយោ​បាយ​ប្រជាជន​ចិន មក​ទស្សនកិច្ច​នៅ​កម្ពុជា ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ ថែមទៀត​រវាង​ចិន និង​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​។

លោក វ៉ាង បាន​ជំរាប​ជូន​សម្តេច​ថា រដ្ឋាភិបាល​ចិន បាន​តាមដាន ព្រឹត្តិការណ៍​នយោបាយ នៅ​ប្រទេស​កម្ពុជា ​ហើយ​រដ្ឋាភិបាល​ចិន​ក៏​មាន​គោលនយោបាយ​ច្បាស់លាស់​ដែរ អំពី​ចំណាត់​ការ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ក៏ដូចជា​តុលាការ​ពាក់ព័ន្ធ ​នឹង​ការ​ចាប់ខ្លួន​ប្រធាន​គណបក្សប្រឆាំង ​លោក​ កឹម សុខា​។

​លោក ​ថា នៅ​ប្រទេស​ចិន ​អំពើ​ក្បត់ជាតិ ​ជា​អំពើ​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ឲ្យមាន​ចាត់វិធានការ​ភ្លាមៗ​ដើម្បី​កុំឲ្យ​ប៉ះពាល់​ដល់​សភាពការណ៍​ក្នុង​ប្រទេស​។

លោក វ៉ាង ជេ​រុយ ក៏បាន​ជំរាប​ជូន​សម្តេច​ផងដែរ ​អំពី​សភាពការណ៍​នយោបាយ​រវាង ​ប្រទេស​ចិន ជាមួយ​ឥណ្ឌា ចិន ជាមួយ​វៀតណាម ​ជាមួយ​ហ្វីលីពីន​ និង​សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ ​ដោយ​លោក​ បាន​បញ្ជាក់ថា​ ទំនាក់ទំនង​ជាមួយ ប្រទេស​ទាំងអស់នោះ ​មាន​ភាពល្អ​ជាង​មុន ពិសេស​ជាមួយ​ឥណ្ឌា ក្រោយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ដែល​បាន​បើក​ទំព័រ​ថ្មី​មួយទៀត​នៃ​ទំនាក់ទំនង​ចិន ឥណ្ឌា​នៅក្នុង​នេះ លោក វ៉ាង បាន​ពាំនាំ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី ​លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន​ និង លោក លី ខឹ​ឈាំ​ង ​នាយករដ្ឋមន្ត្រី ​ជូន​ចំពោះ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​។

លោក វ៉ាង បាន​ប្រសាសន៍ថា ​បច្ចុប្បន្ន​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​បាន​ឈាន​ដល់​ក្រប ខណ្ឌ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ បាន​ធ្វើ​ឲ្យ​មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង​សម្រាប់ ​ទំនាក់ទំនង​យើង​ទាំងពីរ​។ នៅក្នុង​ជំនួប​នេះ ​លោក​ វ៉ាង​ ក៏​បាន​ជំរាបជូន​ដែរ​ថា ​នៅពេល​ខាងមុខនេះ​ប្រទេស​ចិន​នឹង​មាន​ជួប​ប្រជុំ​សភាជាតិ លើក​ទី​១៩ ​ដែល គ្រោង​ធ្វើ​នៅ​ខែតុលា ​ខាងមុខនេះ ​ក្នុង​នោះ ​ក៏​នឹង​មាន​ការ​បោះ ឆ្នោត​ជ្រើសរើស​មេដឹកនាំ​ចិន​។ ​លោក​វ៉ាង ​បាន​បញ្ជាក់ថា ​លោក​រំពឹងថា លោក​ ស៊ី ជិន​ពីង​ នឹង​បន្ត​ធ្វើជា​អគ្គលេខាបក្ស​កុម្មុយនិស្ត​ចិន​។

លើសពីនេះ ​លោក បាន​បញ្ជាក់ថា ​ទំនាក់ទំនង​កម្ពុជា​ចិន ​ត្រូវ​បាន​ចាត់ទុកថា ​ដូចជា​បងប្អូន ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ ​ដូចជា ​មហា​គ្រួសារ​ ហើយ​ប្រទេស​ទាំងពីរ ​មិន​អាច​មាន​អ្នកណា​បំបែកបំបាក់​បាន​នោះ​ទេ​។

នៅក្នុង​ជំនួប​នេះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​បង្ហាញ​ការ​ស្វាគមន៍ ​និង​អរគុណ​ លោក ដែល​បាន​ជម្រាប​ជូន​សម្តេច ​នូវ​សភាពការណ៍​រវាង​ទំនាក់ទំនង​ចិន​, ឥណ្ឌា​, វៀតណាម​, ហ្វីលីពីន ក៏​ដូចជា ​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​។ ​សម្តេច ​តេ​ជោ បាន​មានប្រសាសន៍​ដែរ​ថា ​ភាព​ជោគជ័យ​របស់​កម្ពុជា ​ក៏​ជា​ភាព​ជោគជ័យ ​របស់​ប្រទេស​ចិន​ផងដែរ​។

លោក Wang Jiarui បាន​ជម្រាប​ជូន​សម្តេច​ដែរ​ថា​ ប្រទេស​ចិន​ បាន​រៀបចំ​រួចជាស្រេច​ចំពោះ​ដំណើរ​ទស្សនកិច្ច ​របស់​សម្តេច​តេ​ជោ ​នៅ​សប្តាហ៍​ក្រោយ ដោយ​សម្តេច​ នឹង​អញ្ជើញ​ចូលរួម ការ​តាំង​ពិ​ព័រណ៍ ​ចិន​-​អាស៊ាន និង​កិច្ចប្រជុំ​កំពូល ​វិនិយោគ​ ពាណិជ្ជកម្ម ចិន​-​អាស៊ាន​ នៅ​ទីក្រុង​ណាន​នីង ប្រទេស​ចិន​។

សម្តេច​ ក៏បាន​ជូនពរ ​តាមរយៈ​លោក Wang Jiarui ដល់​ប្រធានាធិបតី​ចិន​ លោក ហ្ស៊ី ជិន​ពីង ឲ្យ​ទទួល​បាន​ការគាំទ្រ ​នៅក្នុង​ក្របខណ្ឌ​ជា​អគ្គលេខាធិការ​គណបក្ស​កុម្មុយនិស្ត​​ចិន នា​ការ​បោះឆ្នោត​នាពេលខាងមុខ​។

លោក វ៉ាង ជេ​រុយ បាន​ជំរាប​ជូន​សម្តេច​តេ​ជោ ​ថា ​លោក​បាន​ដឹកនាំ​គណៈប្រតិភូ​ សភា​ក្រុមប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ មក​ទស្សនកិច្ច​នៅ​កម្ពុជា ​ដើម្បី​ពង្រឹង​ទំនាក់ទំនង ​ថែមទៀត​រវាង​ចិន ​និង​កម្ពុជា​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​។

នៅក្នុង​នេះ លោក វ៉ាង បាន​ពាំនាំ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន និង លោក​ លី ខឹ​ឈាំ​ង នាយករដ្ឋមន្ត្រី ជូន​ចំពោះ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​។​ លោក វ៉ាង បាន​ប្រសាសន៍ថា​ បច្ចុប្បន្ន​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​បាន​ឈាន​ដល់​ក្រប​ ខណ្ឌ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ បាន​ធ្វើ​ឲ្យ​មានការ​រីក​ចំរើន​យ៉ាងខ្លាំង​សំរាប់ ​ទំនាក់ទំនង​យើង​ទាំងពីរ​។ ​នៅក្នុង​ជំនួប​នេះ លោក ​វ៉ាង​ ក៏​បាន​ជំរាប​ជូន​ដែរ​ថា​ នៅពេល​ខាងមុខនេះ​ប្រទេស​ចិន​នឹង​មាន​ជួប​ប្រជុំ​សភាជាតិ ​លើក​ទី​១៩ ដែល គ្រោង​ធ្វើ​នៅ​ខែតុលា​ ខាងមុខនេះ ហើយ​ដែល​ក្នុង​នោះ​ ក៏​នឹង​មាន​ការបោះ ​ឆ្នោត​ជ្រើសរើស​មេដឹកនាំ​ចិន​។ ​លោក ​វ៉ាង​ បាន​បញ្ជាក់ថា ​លោក​រំពឹងថា​ លោក ស៊ី ជិន​ពីង នឹង​បន្ត​ធ្វើជា​អគ្គលេខាបក្ស​កុម្មុយនិស្ត ​ចិន​។

លោក​វ៉ាង ​បាន​ជំរាបជូន​សម្តេច​ផងដែរ ​អំពី​សភាពការណ៍​នយោបាយ​រវាង​ ប្រទេស​ចិន ជាមួយ​ឥណ្ឌា ចិន ជាមួយ​វៀតណាម ជាមួយ​ហ្វីលីពីន និង​សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ ​ដោយ​លោក​បញ្ជាក់ថា ​ទំនាក់ទំនង​ជាមួយ​ ប្រទេស​ទាំងអស់នោះ ​មាន​ភាពល្អ​ជាង​មុន ពិសេស​ជាមួយ​ឥណ្ឌា ក្រោយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ​ដែល​បាន​បើក​ទំព័រ​ថ្មី​មួយទៀត​នៃ​ទំនាក់ទំនង​ចិន ឥណ្ឌា​៕


ចែករំលែក៖