ព័ត៌មានទាន់ហេតុការណ៍៖

Samsung Galaxy Note 8 បំបែកកំណត់ត្រាទុកជាមុន បើទោះបីជាមានគ្រោះមហន្តរាយកាលពីឆ្នាំមុនក៏ដោយ

ចែករំលែក៖

ស្មាតហ្វូនស៊េរី Note នៅតែបន្តរឹងមាំ ទោះបីជា Samsung Note 7 កាលពីឆ្នាំមុន មានបញ្ហាផ្ទុះថ្មក៏ដោយ។ ក្រុមហ៊ុន Samsung នៅថ្ងៃនេះ បានប្រកាសថាមានអតិថិជនកាន់តែច្រើននៅសហរដ្ឋអាមេរិកបានធ្វើការកម្មង់ទុកមុននូវ Samsung Galaxy Note 8 ដែលជាកំណត់ត្រាលក់បានច្រើនជាង ស៊េរី Note 7 ដែលធ្លាប់បានលក់កាលពីឆ្នាំមុនក្នុងអំឡុងពេលដូចគ្នា។

ការកម្មង់ Samsung Galaxy Note 8 ទុកមុន បានចេញផ្សាយបន្តផ្ទាល់នៅថ្ងៃទី 24 ខែសីហា ហើយម៉ូដែលនេះគឺជាស្មាតហ្វូនមួយក្នុងចំណោមទូរស័ព្ទស្មាតហ្វូនដែលមានតម្លៃថ្លៃបំផុតរបស់ក្រុមហ៊ុន Samsung ដែលមានដាក់លក់ក្នុងតម្លៃចាប់ពី 930 ដុល្លារឡើងទៅ។ វាមានតម្លៃថោកមែនទែន បើទោះបីជាក្រុមហ៊ុន Samsung បានទូទាត់តម្លៃនេះ ថាជាតម្លៃជាមួយនឹងការផ្តល់ជូនពិសេសមួយចំនួន។ ការកម្មង់ទិញមុនថ្ងៃទី 24 ខែកញ្ញា មានសិទ្ធិទទួលបានជម្រើសទទួលកាមេរ៉ា Gear 360 ឬបណ្តាញឥតខ្សែ និងអ្នកប្រើ Note 7 ត្រូវបានគេផ្តល់ជូននូវការបញ្ចុះតម្លៃ បើសិនជាពួកគេបានដូរនៅក្នុងស្នាតហ្វូន Note 7 របស់ពួកគេទៅ Note 8 ។

ក្រុមហ៊ុន Samsung មិនបានបញ្ជាក់ច្បាស់លាស់ពីចំនួននៃការបញ្ជាទិញទុកមុនប៉ុន្មាននោះទេ ប៉ុន្តែដឹងត្រឹមថាមានចំនួនលើសពីការដាក់លក់ Note 7 កាលពីឆ្នាំមុន ។ ក្រុមហ៊ុន Samsung ក៏មិនបានធ្វើការអត្ថាធិប្បាយពីការបញ្ជាទិញទុកមុន Samsung Galaxy Note 8 បើប្រៀបធៀបទៅនឹង Galaxy S8 និង S8 Plus កាលពីដើមឆ្នាំនេះ ៕ ហេង លក្ខិណា


ចែករំលែក៖