ព័ត៌មានទាន់ហេតុការណ៍៖

ងងុយដេកបើករថយន្តឡង់គ្រឺស័របុករ៉ឺម៉កម៉ូតូពីរគ្រឿងរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តឡង់គ្រឺស័រមួយគ្រឿង ជិះទៅបុករ៉ឺម៉កម៉ូតូពីរគ្រឿង បណ្តាលឲ្យរងរបួសស្រាលមនុស្សពីរនាក់ និងរ៉ឺម៉កម៉ូតូពីរគ្រឿង ព្រមទាំងរថយន្តមួយគ្រឿងរងការខូចខាតយ៉ាងដំណំ ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២យប់ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តម៉ាកឡង់គ្រីស័រ៤៧០ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2E-4166 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ ដែលបើកបរ ក្នុងសភាពងងុយដេកខ្លាំងហើយពេលងោកមួយភាំងក៏ រេចង្កូតទៅបុករះម៉ូតូរ៉ឺម៉កចំនួន២គ្រឿង រងការខូចខាតយ៉ាងដំណំ រួចបន្តជ្រុលទៅបុកគូថរថយន្តហាយឡែនឌ័រមួយគ្រឿងបន្ថែមទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ រីឯម្ចាស់រ៉ឺម៉កទាំងពីរនាក់បានរងរបួសស្រាល ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានទៅដល់វាស់វែងរួចយកយានជំនិះដែលរងការខូចខាតទាំងអស់ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ប្រាថ្នា


ចែករំលែក៖