ខេត្តព្រះសីហនុ៖ សាកសពបុរសពុំស្គាល់អត្តសញ្ញាណម្នាក់ បានអណ្តែតទឹកសមុទ្រ មានភាពស្អុយរលួយត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចឆ្នេរអូរត្រេះ២ ស្ថិតក្នុងក្រុមទី២ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលទទួលព័ត៌មាន កម្លាំងការិយាលយ័ព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត កម្លាំងអធិការក្រុង និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់៤ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព។
ប្រភពដដែលបានបន្តទៀតថា សាកសពបុរសនោះក្បាលដាច់ចេញពីដងខ្លួនអណ្តែតឆ្ងាយពីគ្នាជ្រុះសក់អស់នៅសល់តែលលាដ៍ ដៃទាំងពីរជ្រុះបាត់អស់សល់តែស្បែក ជើងទាំងពីររលេះជ្រុះបាត់នៅសល់ត្រឹមជង្គុងឡើងលើ សាកសពពាក់អាវយឺតវាលក្លៀក ពណ៌ស ខោខ្លីត្រឹមជង្គង់ ពណ៌ប្រផេះ ខ្សែក្រវាត់ពណ៌ខ្មៅ សាកសពស្លាប់មានរយៈពេលប្រហែលជាងខែ។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចបញ្ចុះរួចរាល់ហើយ ករណីនេះកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវស៊ើបអង្កេតរកអត្តសញ្ញាណសាកសព និងរកមូលហេតុនៃការស្លាប់បន្តទៀត៕ ឆ្លាម សមុទ្រ