ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនសង្ស័យ២នាក់ទៅតុលាការពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម

ចែករំលែក៖

 

ខេត្តតាកែវ៖ ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៧ ជនសង្ស័យ២ នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃទី៨ និងទី៩ ខែកញ្ញា ឆ្នាំ ២០១៧ ពីបទលួច និងទទួលផលចោរកម្ម។

លោកវរសេនីយ៍ឯក យុង ញីវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ដោយអនុវត្តន៏តាមបទបញ្ជាក៏ដូចជាការណែនាំចង្អុលបង្ហាញផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ កាលពីវេលាម៉ោង៤៖០០នាទីទៀបភ្លឺថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៧ បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យិន សារិទ្ធ ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិជៀច ឃុំទួលសង្កែ ស្រុកកំចាយមា ខេត្តព្រៃវែងចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ចិន បានរត់គេចខ្លួនបាត់ ដែលបានធ្វើលួចកាច់សោរកម៉ូតូមួយគ្រឿងម៉ូតូមួយគ្រឿង Honda Dream C125ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ស្លាកលេខ ភ្នំពេញ DG-2079 ស្ថិតក្នុងភូមិឡូរី សង្កាត់រកាក្នុងក្រុងដូនកែវ ខេត្តតាកែវ របស់ឈ្មោះសំ ហាក់ ភេទប្រុស អាយុ ២៤ឆ្នាំរស់នៅភូមិ ឃុំកើតហេតុខាងលើ ហើយជនសង្ស័យទាំង ០២ នាក់ខាងលើនេះធ្លាប់ធ្វើសកម្មភាពលួចចំនួន ០៤ ដងរូចមកហើ យទើបតែលើកចុងក្រោយត្រូវបានសមត្ថកិច្ចបង្រ្កាបបាននៅខេត្តតាកែវ។

លោកនាយការិយាល័យបានបន្តរទៀតថា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានបន្តការសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះ សុន ថុល ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិឈូកស ឃុំព្រះស្រែ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ដែលទទួលទិញម៉ូតូពីជនស្ស័យខាងលើបន្ទាប់ពីលួចបានទាំង ៤ លើក ។

លោកបានបន្ថែមទៀតថាក្នុងហេតុការណ៍បង្រ្កាបខាលលើបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ០១ រីឯម៉ូតូដែលដកហូតបានពីជនសង្ស័យត្រូវបានប្រគល់ជូនរងគ្រោះវិញបន្ទាប់ពីពិនិត្យឯកសារកម្មសិទ្ធត្រឹមត្រូវ។

បច្ចុប្បន្នជំនាញបានកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តតាកែវ៕ ភ្នំដា


ចែករំលែក៖