ព័ត៌មានទាន់ហេតុការណ៍៖

លួចបង្កាត់ភ្លើងស្នេហ៍ជាមួយអ្នកមេម៉ាយជាង១ឆ្នាំ មកជាប់អន្ទាក់ប្តីដើមប្តឹងទារ៣ពាន់ដុល្លារ

ចែករំលែក៖

ភ្នំពេញ: អន្ទាក់ពិតជាវ័ណ្ឌកបុរសវ័យចំណាស់ម្នាក់ដែលមានប្រពន្ធកូនរួចទៅហើយបែរជាទៅ លួចបង្កាត់ភ្លើងស្នេហ៍លួចជាមួយអ្នកមេម៉ាយក្តៅស្រួយម្នាក់ ហើយទីបំផុតបែករឿងដឹង ដល់ប្តីដើមបានរួមគ្នានឹងអ្នកមេម៉ាយ ចោទប្រកាន់បុរសនេះថា ចាប់រំលោភប្រពន្ធខ្លួនទៅវិញ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរភ្លាមៗ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៤និង៤០នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ស្ថិតនៅផ្ទះជួលក្នុងភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលរងការចោទប្រកាន់នោះមាន ឈ្មោះ ទី សាវឿន អាយុ៤៨ឆ្នាំ មុខរបរ រត់រ៉ឺម៉កម៉ូតូស្នាក់នៅផ្ទះជួលភូមិ សាមគ្គី៣ សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និង មានស្រុកកំណើតនៅភូមិ អង្គពក ឃុំមុឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង មានប្រពន្ធឈ្មោះ គង់ នឿន អាយុ ៤៧ឆ្នាំ មុខរបរនៅផ្ទះ មាន កូនស្រីម្នាក់ នៅក្នុងបន្ទុកផងដែរ។

ចំណែកស្ត្រីដែលបានចាកចេញចោលប្តី មកលួចបង្កាត់ភ្លើងស្នេហ៍ជាមួយបុរសឈ្មោះទី សាវឿននោះមាន ឈ្មោះ នាង ណាង អាយុ៤២ឆ្នាំ មុខរបរកម្មការិនីកាត់ដេរស្នាក់ នៅ ផ្ទះជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និង មានស្រុកកំណើត នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានប្តីរួចទៅហើយតែពុំបានបញ្ចេញឈ្មោះប្តីឲ្យគេស្គាល់នោះទេ ទោះសមត្ថកិច្ចសួរយ៉ាងណាក៏មិនបានប្រាប់ឡើយ គ្រាន់តែប្រាប់ថាគាត់មានមុខរបរ រត់ម៉ូតូឌុបតែប៉ុណ្ណោះ។

តាមសម្តី បុរសឈ្មោះទី សាវឿន ដែលជាប់ចោទរំលោភប្រពន្ធគេ បានបញ្ជាក់ឲ្យដឹងថា ខ្លួនពិតជាមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយស្ត្រីមេម៉ាយឈ្មោះ នាង ណាង អស់ រយ:ពេលជាង៨ខែកន្លងមកហើយ ក្រោយពីស្ត្រីខាងលើប្រាប់ថានាងបានលែងលះជាមួយប្តី ដោយសារប្តីចុះចោលទៅបាត់មានទាំងប្រពន្ធថ្មីម្នាក់ទៀតជិត១ឆ្នាំមកហើយ។ក្នុងរយៈពេលនេះ នាង ណាង ចេះ តែមកបបួលខ្លួនទៅផឹកស៊ី ស្នេហាអូនបងនិងទៅដេករួមរ័កច្រើនដងរហូតរាប់ភ្លេចទៅហើយ ប៉ុន្តែមិនដឹងរឿងអីចុងក្រោយនេះគឺនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់នាំគ្នាផឹកស៊ីកើត មានទំនាស់សម្តីគ្នាខ្លួនបានជ្រុលដៃចាប់បោចសក់ នាង ណាងធ្វើឲ្យនាងខឹងប្តីដើមបែររួមគ្នាមកប្តឹង ចោទប្រកាន់ ថា ចាប់រំលោភទៅវិញ។ លុះមកដល់ល្ងាចថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០១៧ បុរសឈ្មោះ ទី សាវឿន ត្រូវបានសមត្ថកិច្ចទៅឃាត់ខ្លួនដាក់ខ្នោះដល់ផ្ទះនៅភូមិសាមគ្គី៣ សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ នាំ មកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ តែម្តង។

ចំណែកនាអ ណាង វិញបានឲ្យដឹងថា រឿងនាងបានគ្នាជាមួយបុរសនេះរហុទរួមមេត្រីជាមួយគ្នារាប់រយដងក៏ដោយក៏នាងមិនខ្វល់ឡើយ ដោយសូមចាត់ទុកថាជាការ ហ្វ្រីទៅបុរសនេះចុះ ព្រោះថា នាងនិង ប្តី ដើមក៏មិនទាន់លែងលះគ្នាដាច់ស្រេចដែរ គ្រាន់តែចុះចោលគាត់ជិត១ឆ្នាំតែ ប៉ុណ្ណោះ។ នាងបន្តថា អ្វីដែលមិនអាច ទទួលយកបានគឺនៅព្រឹកថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ២០១៧បុរសខាងលើនេះ បានមកចាប់រំលោភនាងតែមិនបាន សម្រេចដោយសារនាងស្រែកឆោឡោបណ្តាលឲ្យដឹងដល់ប្តីដើមទើបនាងនិងប្តីដើមរួមគ្នា ប្តឹងនគរបាលឲ្យចាប់ខ្លួនជនសង្ស័យតែម្តងទៅ ។

នៅចំពោះមុខសមត្ថកិច្ច ភាគីខាងចុងចោទបានបំភ្លឺហាក់បីដូចជាងាយយល់ងាយស្តាប់ជាង ឯភាគីដើមចោទវិញបានបកស្រាយបណ្តឹងហាក់បីដូចជាវល់ៗ ប្រៀបដូចជារៀបគម្រោងប្តឹងបុរសចុងចោទ ដើម្បីគាបស៊ីលុយតែម្តង បន្ទាប់ពីទាមទារនិងសំណូម ពរទៅ សមត្ថកិច្ចសុំសម្របសម្រួលគ្នា ទាមទារនូវទឹកប្រាក់៣០០០ដុល្លារ ។

យ៉ាងណាក្នុងករណីនេះធ្វើឲ្យសមត្ថកិច្ចវិលមុខដោយសារដើមចោទជំរុញឲ្យសមត្ថកិច្ចសម្របសម្រួលទាមទារប្រាក់៣០០០ដុល្លារពីចុងចោទឲ្យបានគ្រាដែលសមត្ថកិច្ចស្តាប់ភាគីសងខាងទៅហាក់បីដូចជា មិនមែនជារឿងចាប់រំលោភស្អីនោះទេគឺជារឿងស្មោះស្ម័គ្រសោះ។ នៅពេលនោះដោយសារការទាមទាររបស់ដើមបណ្តឹងមានចំនួន ច្រើនហួសហេតុពេក ធ្វើឲ្យភាគីចុងចោទពុំ មានលទ្ធភាពសងជំងឺចិត្តបាន ទើបសមត្ថកិច្ច សម្រេចកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត៕ សុខាសែនជ័យ


ចែករំលែក៖