ព័ត៌មានទាន់ហេតុការណ៍៖

សំណល់គ្រាប់មិនទាន់ផ្ទុះចំនួន៣ គ្រាប់ត្រូបានការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ ប្រមូលយកមកកម្ទេចចោល

ចែករំលែក៖

ខេត្តតាកែវ៖ សំណល់គ្រាប់មិនទាន់ផ្ទុះដែលសល់ពីសម័យសង្គ្រាមចំនួន០៣គ្រាប់ ត្រូវបានកម្លាំងជំនាញការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ នៃស្នងការនគរបាលខេត្តតាកែវសហការគ្នាចុះប្រមូលយកមកកំទិចចោលក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានការចុះទៅពិនិត្យ និងប្រមូលសំណល់គ្រាប់មិនទាន់ផ្ទុះនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ដែលប្រមូលបាននៅ ០៣ ទីតាំងផ្សេងគ្នាក្នុងភូមិសាស្ត្រស្រុកត្រាំកក់។

តាមសម្តីសមត្ថកិច្ចដែលចុះទៅត្រួតពិនិត្យនៅពេលនោះបានឲ្យដឹងថាដោយកម្លាំងជំនាញការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវសហការជាមួយអង្គភាពកំចាត់មីនស៊ីម៉ាក់កម្លាំងប៉ុស្តិ៏នគរបាលរដ្ឋបាលអង្គតាសោមកម្លាំងប៉ុស្តិ៍ឧត្តមសូរីយា និងកម្លាំងប៉ុស្តិ៍ស្រែននោងនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដោយប្រមូលលបានសំណល់គ្រាប់មិនទាន់ផ្ទុះទាំង០៣គ្រាប់ ប្រភេទ១០៥មីល្លីម៉ែត្រចំនួន០១គ្រាប់ប្រភេទ៦០មីល្លីម៉េត្រចំនួន០១គ្រាប់ និងប្រភេទគ្រាប់បែកគីប១០៥មីល្លីម៉ែត្រចំនួន០១គ្រាប់។

បច្ចុប្បន្នសំណល់មិនទាន់ផ្ទុះទាំង០៣គ្រាប់ខាងលើនេះ ត្រូវបានប្រគល់ឲ្យអង្គភាពកំចាត់មីនស៊ីម៉ាក់ដើម្បីយកទៅកំទេចចោល។ ក្នុងពេលជាមួយគ្នានោះដែរ កម្លាំងការិយាល័យជំនាញរួមជាមួយអង្គភាពកំចាត់មីនស៊ីម៉ាក់បានផ្សព្វផ្សាយពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃសំណល់មិនទាន់ផ្ទុះ និងបានណែរនាំប្រជាពលរដ្ឋកុំមានការប៉ះពាល់ឲ្យសោះពេលបានជួបប្រទះហើយសូមរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ចដែលនៅជិតបំផុតឬអាចរាយការណ៍តាមរយៈទូរស័ព្ទលេខ0977780005៕ ភ្នំដា


ចែករំលែក៖