ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួន ព្រោះមានជំងឺរវើរវាយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧នឹង៣០នាទីយប់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៧ ស្ថិតនៅភូមិអង្គសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ជនរគ្រោះឈ្មោះ ប៉ោ ផលណាន់ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរជាងសំណង់រស់នៅផ្ទះលេខ៤៦៣ ក្រុមភូមិអង្គសង្កាត់ ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ ។
តាមសម្តីប្អូនស្រីជនរងគ្រោះឈ្មោះប៉ោ រស្មី ១៤ឆ្នាំមុខរបរសិស្ស បាននិយាយថា នៅមុនពេលកើតហេតុគាត់បានរកបងប្រុសមកហូបបាយតែរកមិនឃើញ។បន្ទាប់មកនាងបើកភ្លើងបំភ្លឺបន្ទប់របស់បងប្រុសខ្លួន(ជនរងគ្រោះ)ស្រាប់តែឃើញបងប្រុសបានចងកស្លាប់បាត់ទៅហើយ។ហើយគាត់បានស្រែកហៅម្តាយនឹងអ្នក ជិតខាងមកជួយ ក៏នាំគ្នាមកកាត់ខ្សែភ្លើងដែលចងកក្នុងបន្ទប់ខាងក្រោយផ្ទះទំលាក់មកដល់ក្រោមបងរបស់ខ្លួនបានស្លាប់បាត់ហើយ។
តាមប្រភពព័ត៌មានពីម្តាយនឹងឪពុករបស់គាត់បាននិយាយថា កូនរបស់គាត់មានចំនួន៥នាក់ស្រី២នឹងប្រុស៣នាក់ហើយសពខាងលើ ជាកូនទី២។ហើយកូនប្រុសរបស់គាត់ទើបប្រមាណថ្ងៃនេះតែងតែរវើរវាយហើយប្រាប់ទៅឪពុកខ្លួនថាគាត់មិនសូវស្រួលខ្លួនឡើយចេះតែឈឺក្បាលខ្លាំងសង្ស័យគេធ្វើអំពើផ្លូវងងឹត។ប៉ុន្តែឪពុកខ្លួនមិនជឿរឡើយថែមទាំងប្រាប់កូនថាបើកូនឈឺក្បាលលេបថ្នាំទៅបាត់ហើយតែកូនរបស់គាត់មិនព្រមលេបឡើយ រហូតដឹងថាកូនចងកស្លាប់ទើបស្តាយក្រោយ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុសិ៍្តចោមចៅនឹងនគរបាលជំនាញខណ្ឌពោធិ៍សែនជ័យបានពិនិត្យមើលសពខាងលើពិតជាចងកសំលាប់ខ្លួនប្រាកដមែនហើយបានធ្វើលិខិតប្រគល់សពឲ្យក្រុមគ្រួសានៃសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ