ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញសន្យាបញ្ចប់បញ្ហាប្រជាពលរដ្ឋរំលោភយកដីប្រឡាយ និងផ្ទៃបឹងត្របែកដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ សន្យានិងបញ្ចប់បញ្ហាប្រជាពលរដ្ឋរំលោភយកដីប្រឡាយនឹង ផ្ទៃបឹងត្របែក ដោយខុសច្បាប់ ដើម្បីរំដោះយកដីបឹងនោះមកវិញធ្វើជាអាងស្តុកទឹកបញ្ជៀស ការជនលិចរាជធានីភ្នំពេញ។

នេះបើតាម ការបញ្ជាក់ឲ្យដឹងពី លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំ ជាមួយគណៈ កម្មាធិការ មន្រ្តីជំនាញ ក្រោមឱវាទ នៅសាលារាជ ធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ខែកញ្ញានេះ ក្នុងគោលបំណង ស្វែងរកយន្តការ ដោះស្រាយជា ថ្មីៗបន្ថែម ទៀត តាមរយៈការផ្តល់សំណងសមរម្យ ឬការអភិវឌ្ឍនៅនឹងកន្លែង ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនធ្វើការ ជីកស្តារផ្ទៃបឹងនេះឲ្យជ្រៅ ដែល មានលទ្ធភាពទាញទឹកសម្អុយ ពីក្នុងក្រុងឆ្ពោះទៅស្ថានីយបូមទឹកបឹងត្របែកឲ្យបានលឿន។

លោកអៀង អូននី អភិបាលរងរាជធានីភ្នំពេញបានអៈអាងថា ៖ អាជ្ញាធរចាំបាច់ណាស់ត្រូវតែ ដោះស្រាយបញ្ហាប្រឡាយបឹងត្របែកនិងផ្ទៃបឹងត្របែកឲ្យបាន បើពុំដូច្នេះទេគម្រោងអភិវឌ្ឍន៍ នានានឹងត្រូវរាំងស្ទះ ដូចជា ការចាក់បេតុងការពារច្រាំងប្រឡាយ ស្ថានីយបូមទឹកបឹងត្របែក និងគម្រោងអភិវឌ្ឍន៍ប្រឡាយលូនានាក្នុងរាជធានីភ្នំពេញរបស់អង្គការចៃកាដែលត្រូវទាញទឹក សម្អុយពីកណ្តាលក្រុងទៅស្ថានីយបូមទឹកបឹងត្របែក។ លោកបានជំរុញឲ្យអាជ្ញាធរខណ្ឌបន្ត ចុះស្រង់ស្ថិតិប្រជាពលរដ្ឋឲ្យបានច្បាស់លាស់ពីទំហំនៃផលប៉ៈពាល់នឹងតម្រូវការរបស់ពួក គាត់ដែលចង់ឲ្យអាជ្ញាធរដោះស្រាយ ដើម្បីពន្លឿនការដោះស្រាយនេះឲ្យបានឆាប់រហ័ស។

លោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីន គរូបនីយកម្មនិងសំណង់ រាជធានី បានបញ្ជាក់ថា៖ អភិវឌ្ឍប្រឡាយបឹងត្របែកគឺមិនអាចពន្យាពេលតទៅទៀតបានទេ ខណៈដែលអាងស្តុកទឹក និងប្រឡាយបឹងត្របែកខាងជើងនិងខាងត្បូងដែល មានទំហំជាង៣០ហិកតាត្រូវបានគេចាក់ ដីរំលោភយកធ្វើកម្មសិទ្ធផ្ទាល់ខ្លួននៅសល់មិនដល់១០ហិកតា។ លោកបញ្ជាក់ថា៖ ការរំលោភ យកដីរដ្ឋដោយខុសច្បាប់នេះ បានធ្វើឲ្យអាងស្តុកទឹក និងប្រព័ន្ធប្រឡាយបង្ហូរទឹកបឹងត្របែង អាចបាត់បងមុខងារដ៏សំខាន់ខ្លួនដើម្បីបង្ហូរទឹកចេញពីរាជធានីភ្នំពេញទៅកាន់ស្ថានីយបូមទឹកបឹងត្របែក។ យោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌចំការមនបានឲ្យដឹងថា ប្រជាពលរដ្ឋដែលរស់ នៅតំបន់ប៉ះពាល់បឹងត្របែកនេះត្រូវបានចែកចេញជា៣តំបន់។ ទី១បងប្អូនដែលរស់នៅតាមមាត់ប្រឡាយមានចំនួន៣៧៨ខ្នងផ្ទះ,ទី២៖អ្នករស់នៅមាត់ បឹង មានចំនួន១៩៥ខ្នងផ្ទះ និងទី៣៖តំបន់ក្នុងបឹងដែលមិនមានផ្ទះ តែត្រូវបានគេចាប់យកធ្វើកម្ម សិទ្ធផ្ទាល់ខ្លួនមាន១០០ក្បាលដី សរុបមាន៦៧៦ខ្នងផ្ទះ និងក្បាលដី ៕ សំរិត


ចែករំលែក៖