ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងផ្លូវមិនប្រយ័ត្ន ម៉ូតូមកបញ្ច្រាសបុកពេញទំហឹងរបួសទាំង២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរត់គេចខ្លួនភ្លាមៗ ខណៈដែលបើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ក៏ត្រូវម៉ូតូភាគីម្ខាងទៀតដែលមកបញ្ច្រាសរពីជើងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹងបណ្ដាលឲ្យដួលរស្ត្រី២នាក់កណ្ដាលផ្លូវ កាលពីវេលាម៉ោង៥រសៀល ថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវលេខ ១៣ ស្ថិតនៅភូមិ អកនាគ សង្កាត់ សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ស្ត្រី២នាក់ដែលរងរបួសមានឈ្មោះ ឡឹក សុវណ្ណគីរី អាយុ ២៦ ឆ្នាំ មុខរបរ បុគ្គលិកអង្គការ I D E រស់នៅ ភូមិ អូរ ឃុំ ថ្មី ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង និងអ្នករួមដំណើរឈ្មោះ វ័រ វត្តនា អាយុ ២៤ ឆ្នាំ មុខរបរ បុគ្គលិកអង្គការ I D E រស់នៅភូមិត្រពាំងត្រាវ ឃុំ ញរ៍ ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង ដោយជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១G ៨០០១ខូចខាតយ៉ាងដំណំ។

ចំណែកភាគីបង្កហេតុជិះម៉ូតូម៉ាក គប់មូល ពណ៌ ស្លែ គ្មានស្លាកកលេខមានឈ្មោះ ផល្លី ភេទ​​ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ បែកចាន ឃុំ រមាំងថ្កោល ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ក្រោយពេលកើតហេតុបានរត់គេចខ្លួនភ្លាមៗផងដែរ។

បើតាមសាក្សីបានឲ្យដឹងថា មុនដំបូងមានបុរសម្នាក់បានជិះម៉ូតូម៉ាក គប់មូល ពណ៌ ស្លែ គ្មានស្លាកកលេខមួយគ្រឿងដោយបានបើកឆ្លងផ្លូវពីលិចទៅកើត មិនពាក់មួកសុវត្ថិភាព ខណៈនោះស្រាប់តែមានស្ត្រី២នាក់បានជិះម៉ូតូសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១G ៨០០១ ដែលធ្វើដំណើរ ពីជើងទៅត្បូង ចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹងបណ្ដាលឲ្យដួលតែម្ដង។

ក្រោយពេលបង្កហេតុអ្នកជិះម៉ូតូបង្កឃើញសភាពការណ៍មិនស្រួល ក៏រត់គេចខ្លួនបាត់ស្រមោលបន្សល់តែម៉ូតូនៅនឹងកន្លែង។

ក្រោយមកប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដោយដឹកជនរងគ្រោះទាំង២ សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

ចំពោះវត្ថុតាងមធ្យោបាយទាំង២គ្រឿងត្រូវបានរក្សាទុកនៅកអធិការដ្នាននគរបាលក្រុងស្វាយរៀងដើម្បីចាត់ការបន្តតាមក្រោយ៕ យឹម សុថាន


ចែករំលែក៖