ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់និងដកហូតថ្នាំញៀន២៣កញ្ចប់តូចធំ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនយ៉ាងសកម្មត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកេវសហការជាមួយនគរបាលប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ធ្វើការស្រាវជ្រាវឃាត់ខ្លួនឆែកឆេរនៅក្នុងផ្ទះសំណាក់មួយកន្លែងយីហោ (ឌីឌីហោស៍)រកឃើញថ្នាំញៀន២៣កញ្ចប់តូចធំកាលពីវេលាម៉ោង៨យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះសំណាក់មួយកន្លែងយីហោ(ឌីឌីហោស៍) ផ្លូវលេខ៥៩៨ ក្រុមទី១១ភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឫស្សីកែវ។

ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួននោះ ១/ឈ្មោះ អុិន ផល្លា ហៅអាហេង ភេទប្រុសអាយុ៣២ឆ្នាំមុខរបរ(ជួញដូរថ្នាំញៀន)មានទីលំនៅ ភូមិភូមិអូតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ២/ឈ្មោះ បុ៑ន បណ្ឌិត ភេទប្រុស អាយុ៣០ឆ្នាំ(ជួញដូរថ្នាំញៀន)ស្នាក់នៅផ្ទះគ្នានលេខក្រុមទី៩ផ្លូវជាតិលេខ៥ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ៦ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងថាក្នុងការប្រតិបត្តិការខាងលើនេះកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍គីឡូម៉ែត្រលេខ៦បានធ្វើការស្រាវជ្រាវឈានដល់ការឆ្មក់ចូលបង្ក្រាបដល់ទីតាំងផ្ទះសំណាក់យីហោ(ឌីឌីហោស៍)ខាងលើដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ព្រមទាំងដកហូតម្សៅក្រាមពណ៌សថ្លាចំនួន២៣កញ្ចប់ក្នុងនោះមានកញ្ចប់ធំចំនួន១៦កញ្ចប់ថង៉សម្រាប់ច្រកគ្រឿងញៀនមួយចំនួននិងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើនិងវត្ថុតាងត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតីវិធី ៕ អរុណរះ


ចែករំលែក៖