ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពអណ្តែតទឹក តាមការពិនិត្យសមត្ថកិច្ចសន្និដ្ឋានថា លង់ទឹកស្លាប់

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ប្រជាពលរដ្ឋបានប្រទះឃើញសពអណ្តែតទឹក នៅចំណុចចុងព្រែកហម ស្ថិតក្នុងភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ដែលគេសង្ស័យថា ជនរងគ្រោះស្លាប់ដោយលង់ទឹក ។

ជនរងគ្រោះឈ្មោះ សេង រតនា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗ ភូមិ ខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។

តាមការបំភ្លឺពីម្តាយជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះត្រូវបានក្រុមគ្រួសារអះអាងថា មានជំងសរសៃ ប្រសាទ ហើយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១១យប់ កូនរបស់គាត់បានបាត់ពីផ្ទះ ។ ក្រោយ មកទើបដឹងថា បានជិះលើទូកដរនៅភូមិខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល តែបានស្វែងរកដែរមិនឃើញ ។ លុះនៅវេលាម៉ោងកើតហេតុខាងលើ មានគេរាយការណ៍ថា បានប្រទះឃើញសពអណ្តែតទឹកនៅឯចុងព្រែកហម ។

ក្រោយកើតហេតុ នគរបាលផ្នែកជំនាញនិងប៉ុស្តិ៍នគបាលរដ្ឋបាលព្រែកស្តី រួមជាមួយគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន ចុះទៅពិនិត្យសាកសពឃើញថា ឆ្អឹងជំនីរ នឹង ឆ្អឹងអាវៈយុវៈ ពុំមានស្លាកស្នាមបាក់ឬទ្រុឌអ្វីឡើយ ។ ករណីនេះសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពុំមានពាក់នឹងករណីផ្សេងឡើយ គឺពិតជាលង់ទឹកស្លាប់ប្រាកដមែន ។

ក្រោយការពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ៕ ស្អាងជ័យ


ចែករំលែក៖