ខេត្តកំពង់ធំៈ បុរសម្នាក់ ត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ក្នុងអណូងទឹក ក្បែរផ្ទះនៅក្នុងភូមិប្រាសាទ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីវេលាម៉ោង៧និង ៥០នាទីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយពីសាច់ញាតិទៅដងទឹក។
តាមប្រភពពីអ្នកជិតខាងបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ពែក ចិ ភេទប្រុស អាយុ ៤៧ឆ្នាំរស់នៅភូមិប្រាសាទ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានមុខរបរជាកសិករ ក្រោយពីបានផឹកស្រាស្រវឹងក៏ដើរទៅធ្លាក់អណ្តូងមានជំរៅ៥ម៉ែត្រ។
ក្រោយពីហេតុ មានសមត្ថកិច្ចជំនាញចុះមកពិនិត្យសាកសពធ្វើកោសល្យវិច័យដោយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ដើរ ធ្លាក់អណ្តូងលង់ទឹកស្លាប់ដោយខ្លួនឯងប្រាកដមែន រួចក៏ប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី