ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាដើរធ្លាក់ទឹកបណ្តាលឲ្យលង់ស្លាប់

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីបានផឹកស្រាសស្រវឹង និងមានបញ្ហាសុខភាពផ្ទាល់ខ្លួនផងនោះ បានដើរទៅធ្លាក់ទឹកត្រពាំងបណ្តាលឲ្យលង់ស្លាប់ ដែលហេតុការណ៍កើតឡើងនៅថ្ងៃ13 ខែកញ្ញា ឆ្នាំ2017វេលាម៉ោងប្រហែល 17 នៅចំណុច ត្រពាំងទឹកតាអក ស្ថិតនៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា បុរសខាងលើឈ្មោះ ជូសារ៉េត ហៅ ម៉ាប់ ភេទប្រុសអាយុ50ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ហើយបុរខាងលើនេះតែងតែ ផឹកស្រា ស ជាប្រចាំ និងសុខភាពផ្ទាល់ខ្លួន បានដើរទៅធ្លាក់ទឹកត្រពាំងបណ្តាលឲ្យលង់ស្លាប់តែម្តង។

ក្រោយពេលកើតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចុះពិនិត្យឃើញថា សាកសពពិតជាបានស្លាប់ដោយសារលង់ទឹកប្រាកដមែន និងបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ភ្នំដា


ចែករំលែក៖