ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាមានក្រុមហ៊ុន១២៦ ចូលរួមតាំងពិរព័រណ៌ចិន- អាស៊ានលើកទី១៤នៅទីក្រុងណាននឹង

ចែករំលែក៖

ទីក្រុងណាននឹង៖ សន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នៅមជ្ឈមណ្ឌលសាលពិរព័រណ៍ចិន-អាស៊ានណាននឹង លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៏ថា៖ក្នុង

ការចូលរួមតាំងពិព័រណ៌ចិន-អាស៊ានលើកទី១៤នៅទីក្រុងណាននឹងខេត្តក្វាងស៊ីចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៧នេះក្រសួងពាណិជ្ជកម្មបានក្រុមហ៊ុន១២៦ក្រុមហ៊ុននឹងមានស្តង់១២៦ស្តង់មកចូលរួមការតាំងពិព័រណ៌នេះដែល ។

លោក ឈួន ដារ៉ា មានប្រសាសន៏ក្នុងសន្និសីទសារព័ត៌មាននេះទៀតថា៖ កម្ពុជាដែលយកទំនិញមកដាក់បង្ហាញនៅក្នុងពិរព័ណ៌នេះភាគច្រើនមួយផ្នែកជាទំនិញកសិផល ផលិទ្ធិផលរបស់កម្ពុជាដូចជាអង្ករជាមុខទំនិញមានសារៈសំខាន់នាំចូលមកប្រទេសចិនដោយរួចពន្ធរដ្ឋាភិបាលចិនបានផ្តល់ដល់កម្ពុជាកាលពីឆ្នាំទៅក្នុងការនាំចូលអង្ករមកប្រទេសចិន ២០០.០០០តោន ហើយនៅឆ្នាំ២០១៨ខាងមុខនេះលោកប្រធានាធិបតីចិនបានជំរាបជូនសម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីអោយកម្ពុជានាំអង្ករមកប្រទេសចិនដោយរួចពន្ធ៥០០.០០០តោន ។ ក្រៅពីនោះមានមុខទំនិញយកមកតាំងបង្ហាយមានគ្រឿងជាលក្ខណសិប្បកម្ម , គ្រឿងអលង្គានឹងរបស់កែឆ្នែសព្វបែបយ៉ាងយកមកដាក់តាំងនៅទីនេះ។ លោក បានបញ្ជាក់ទៀតថា៖ក្រុមហ៊ុនដែលមកតាំងពិរព័រណចិន អាស៊ានលើកទី១៤ឆ្នាំនេះមានការកើតឡើង២០%តិចតួចបើប្រៀបធៀបឆ្នាំមុន។

លោកបានបញ្ជាក់ទៀតថា៖ការមកចូលរួមការតាំងពិរព័រណ៌ចិន អាស៊ានចិនលើកទី១៤​ ឆ្នាំ២០១៧នេះមានក្រុមហ៊ុន២បានចុះហត្ថលេខាអនុស្សារណៈទៅវិនិយោគទុនរកស៊ីខាងវិស័យកសិកម្មនៅកម្ពុជា នៅពេលខាងមុខនេះនិងមានក្រុមហ៊ុនចិនទៅវិនិយោគសាងសង់រោងចក្រធុនស្រាលនឹងរោងចក្រធុនធ្ងន់កែឆ្នែផលិតផលកសិកម្មសំរាប់នាំចេញដែលអាចទទួលបានផលប្រយោជន៏សំរាប់ប្រជាជនកម្ពុជា ៕ ស តារា


ចែករំលែក៖