ប៉ោយប៉ែត:កម្លាំងនគរបាលក្រុងប៉ោយប៉ែតបញ្ជូនជនសង្ស័យម្នាក់ទៅស្នងការខេត្តកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីសួរនាំនៅអធិការក្រុងពាក់ពន្ធករណីធ្វើសកម្មភាពឆក់ការបួបកាលវេលាម៉ោង១និង៤៥នាទីយប់ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចមុខសាលារៀនព្រហ្មនិមិត្តក្នុងភូមិបាលិលេយ្យ១ សង្តាត់និងក្រុងប៉ោយប៉ែត ។
លោកព្រហ្ម ពិសិដ្ឋ អធិការងទទួលផែនព្រហ្មទណ្ឌប្រាប់ថា ជនសង្ស័យមានឈ្មោះព្រឿន ម៉ឺ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅក្បាលកោះ សង្កាត់ក្រុងប៉ោយប៉ែត។
លោកបន្តថា:មុនកើតហេតុ ជនរងគ្រោះ ឈ្មោះសូ លីដា ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិ ក្បាលស្ពាន១ សង្តាត់និងក្រុងប៉ោយប៉ែត បានជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ហើយជនសង្ស័យមានគ្នាពីនាក់បានជិះម៉ូតូម៉ាកហុងដា សេ125 លេខតួ9653623 សេរីឆ្នាំ2016 ពណ៌ខ្មៅអត់ស្លាកលេខ ពីក្រោយហើយសកម្មភាពឆក់បណ្តាលអោយម៉ូតូទាំងពីរ ដួល ពេលនោះកម្លាំងដែលឈរយាមនៅប៉ុស្តិ៍ប្រជាការពារនៅក្បែចំណុចនោះចាប់បានភ្លាមៗបានមួយនាក់ ដែលមានឈ្មោះខាងលើ ចំណែកជនសង្ស័យម្នាក់ទៀត ដែលជិះពីក្រោយឈ្មោះតឿ អាយុប្រហែល១៨ឆ្នាំ បានរត់គេចខ្លួនបាត់។
ក្រោយពីបានឃាត់ខ្លួនរួចហើយ កម្លាំងបាននាំមកសាកសួរនៅកន្លែងអធិការរដ្ធាននគរបាលក្រុង ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះពិតមែន ដោយឈ្មោះ តឿ ជិះពីក្រោយជាអ្នកឆក់។
ជនសង្ស័យក្រោយពីកម្លាំងសមត្ថកិច្ចសួរនាំរួចរាល់បានបញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា