ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសខឹងបងស្ដីបន្ទោសគិតខ្លីរត់ទៅចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ធំៈ ក្មេងប្រុសម្នាក់ខឹងបងប្រុសស្ដីបន្ទោសគិតខ្លីរត់ទៅចងកសម្លាប់ខ្លួនស្លាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៧ នៅចំណុចភូមិ តាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ច បានឲ្យដឹងថា​ មុនពេលកើតហេតុ ជនរងគ្រោះធ្លាប់បានឈ្លោះប្រកែកគ្នាជាមួយបងប្រុស ក្រោយមកមួយសន្ទុះខឹងពេក ក៏រត់ទៅចងកស្លាប់ដោយគ្មានអ្នកណាបានឃើញនោះទេ ក្រោយពីបាតយូរមិនឃើញមកផ្ទះស្រាប់តែត្រូវបានគេប្រទះឃើញជនរងគ្រោះចងកស្លាប់បានទៅហើយ ជនរងគ្រោះឈ្មោះ សែមពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្មាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។

ក្រោយកើតហេតុសមត្ឋកិច្ចធ្វើកុសល្យវិច័យរួចសន្និដ្ឋានថា ពិតជាស្លាប់ដោយសារចងកប្រាកដមែនពុំមានអំពើឃាតកម្មអ្វីផ្សេងទេ រួចក៏បានប្រគល់សាកសពឲ្យសាច់ញាតិបងប្អូនយកធ្វើបុណ្យតាមប្រពៃណីយ៍៕ ប៊ុនរិទ្ធី


ចែករំលែក៖