ខេត្តតាកែវ៖ ដោយអនុវត្តតាមបទ បញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់បានាត់ខ្លួនក្មេងទំនើង៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយ ចេតនា ស្ថិតនៅភូមិត្រពាំងស្រងែ ឃុំអង្គតាសោម ស្រុកត្រាំកក់ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់រួមមានទី១-ឈ្មោះ ឈឹម សំណូ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់, ទី២-ឈ្មោះ ឈឹម សំណាង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នានិងទី៣-ឈ្មោះ ញឹម សីហា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំអង្គតាសោម ស្រុកត្រាំកក់ បានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយដំបង ខ្សែក្រវាត់ដេញវាយទៅលើជនរងគ្រោះមានគ្នា២នាក់ ដែលមានឈ្មោះ នឹម ដារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំង ស្រងែ ឃុំអង្គតាសោម ស្រុកត្រាំកក់និងឈ្មោះ សួន វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ច ដកហូតបានម៉ូតូ៣គ្រឿង ដែលជនសង្ស័យ ជិះធ្វើសកម្មភាព។ រីឯជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីសាកសួរកសាងសំណុំតឿងតាមនិតិវិធីច្បាប់៕ ភ្នំដា