ខេត្តព្រះសីហនុ៖ បុរសម្នាក់ស្លាប់ ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលពីវេលាម៉ោង៣និង៥៥នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៣ ចន្លោះ បង្គោលគីឡូម៉ែត្រ១៨៨-១៨៩ ស្ថិតក្នុងភូមិ កំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បង្កឡើង រវាង រថយន្ត១គ្រឿងម៉ាក LUXES RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2O-0113 ក្នុង ទិសដៅពីខេត្តកំពត ឆ្ពោះមកវាលរេញ។ លុះដល់ចំណុចខាងលើក៏បានបុកអ្នកជិះ កង់ដែលបត់ឆ្លងកាត់ផ្លូវ មានទិសដៅស្រប គ្នាជាមួយរថយន្ត។
ប្រភពដដែលបានបន្តទៀតថា គ្រោះ ថ្នាក់នេះបណ្ដាលឲ្យអ្នកជិះកង់ឈ្មោះ សេក ត្រេន ភេទប្រុស អាយុ៦៧ឆ្នាំ មានទីលំនៅ ចំណុចកើតហេតុ រងរបួសធ្ងន់បានបញ្ជូនទៅព្យាបាលនៅគ្លីនិកលិគឹមឌីវាលរេញ (ក្រោយមកបានស្លាប់)។ ចំណែកអ្នកបើកបររថយន្តបានគេចខ្លួនបាត់ក្រោយពេល កើតហេតុ។
តាមព័ត៌មានក្រៅផ្លូវការបានឲ្យដឹងថា បន្ទាប់ពីជនរគ្រោះដែលស្លាប់ទំនងជាមានជាតិស្រវឹងក្នុងខ្លួន ហើយបន្ទាប់ពីកើតហេតុ ភាគីខាងរថយន្តបាននាំទៅសង្គ្រោះដែរ តែ ដោយរបួសធ្ងន់ពេកក៏បានស្លាប់ទៅ។
នេះជាការទទួលខុសត្រូវមួយរបស់អ្នកបើកបរ ហើយភាគីរងគ្រោះ យល់ពីបញ្ហានេះ ហើយដោះស្រាយដោយស្មារតីទទួលខុសត្រូវដូចគ្នា។
សពជនរងគ្រោះត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាង រថយន្តនិងកង់សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់រង់ចាំ ដោះស្រាយទៅតាមផ្លូវច្បាប់៕ ឆ្លាម សមុទ្រ