ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់៦នាក់និងរបួសធ្ងន់ ស្រាល៣នាក់ករណីគ្រោះថ្នាក់ចរាចរណ៍រយៈពេល៥ថ្ងៃនៅទូទាំងខេត្ដកណ្ដាល

ចែករំលែក៖

ខេត្តកណ្ដាលៈ នាឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃ ទី២១ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្ដា ស្រុកមួយចំនួនក្នុងខេត្ដកណ្ដាលកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន៧លើក បណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិត៦នាក់ក្នុងនោះមាននារីម្នាក់ និងរបួសធ្ងន់ស្រាល មានចំនួន៣នាក់ ។ បើធៀបទៅនឹងឆ្នាំ ២០១៦ គ្រោះថ្នាក់ចរាចរណ៍កើនឡើង ៤​ករណី ខណៈចំនួនអ្នកស្លាប់កើនឡើង៤នាក់និងរបួសធ្ងន់-ស្រាលថយចុះ។

គ្រោះថ្នាក់ចរាចរណ៍ចំនួន៧លើកនេះ បណ្ដាលឲ្យម៉ូតូខូចចំនួន៧គ្រឿងនិងរថយន្ដ៦គ្រឿងផងដែរ។ មធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចចុះវាស់វែងនិងយកមករក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បី ចាត់ការតាមនីតិវិធី។

យោងតាមរបាយការណ៍បូកសរុបរបស់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍អំឡុងបុណ្យភ្ជុំបិណ្ឌ៥ថ្ងៃ របស់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា មូលហេតុដែលនាំឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧រួមមាន បើកបរ ក្នុងល្បឿនលឿន២លើក, ក្នុងស្ថានភាពស្រវឹង២លើកនិងបើកបរជែងក្នុងស្ថានភាព គ្រោះថ្នាក់៣លើក ។

យោងតាមរបាយការណ៍​ដដែលបាន បន្ដ​ថា ស្រុកដែលមានគ្រោះថ្នាក់ចរាចរណ៍មានដូចជា ស្រុកស្អាង២លើក, កៀនស្វាយ ១លើក, អង្គស្នួល១លើក, ពញាឮ​១លើក, ខ្សាច់កណ្ដាល១លើកនិងស្រុកកណ្ដាល ស្ទឹង១លើក ៕ ស្អាងជ័យ


ចែករំលែក៖