ខេត្តព្រះសីហនុ៖ បុរសម្នាក់ត្រូវរថយន្ត បុកស្លាប់ពេលជិះម៉ូតូកាលពីវេលាម៉ោង៧ និង១០យប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ ១១៩-១២០ ស្ថិតនៅក្នុងភូមិសំរោង ឃុំអូរ បាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាហាយឡេនឌ័រ ពណ៌ ទឹកប៊ិចគ្មានស្លាកលេខ បុក ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ125 ពណ៌ ខ្មៅ គ្មានស្លាកលេខ ។
ប្រភពដដែលឲ្យដឹងទៀតថា អ្នកបើកបរ ម៉ូតូឈ្មោះ សុះ លី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ-អ៊ិស្លាម មានទីលំនៅភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុស្លាប់នៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្ត បានបើករថយន្តទៅទុកក្នុងចំការប្រមាណ ១គីឡូម៉ែត្រពីកន្លែងកើតហេតុរួចគេចខ្លួន បាត់។ ចំណែកសាកសពជនរងគ្រោះត្រូវ បានក្រុមគ្រួសារយកទៅចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី។
ក្រោយកើតហេតុរថយន្តនិងម៉ូតូសមត្ថ កិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុកកំពង់សិលារង់ចាំដោះស្រាយ តាមច្បាប់នៅពេលក្រោយ៕ ឆ្លាម សមុទ្រ