ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានធ្វើការបង្ហោះសារខ្លីមួយនៅលើហ្វេសប៊ុករបស់សម្តេចផ្ទាល់ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយ នៅក្នុងសារនោះមានខ្លឹមសារថា សង្ឃឹមថាបងប្អូនជនរួមជាតិបានសប្បាយរីករាយនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ ។ ទន្ទឹមនឹងនេះដែរ បងប្អូនមួយចំនួនទៀតក៏នៅបន្តការកម្សាន្តសប្បាយជាមួយក្រុមគ្រួសារនៅតាមតំបន់រមណីយដ្ឋាននានា ដូចជានៅតំបន់វប្បធម៌ប្រវត្តិសាស្រ្ត និងនៅតាមឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ប្រទេសយើងជាដើម ។
នៅក្នុងសារនោះដែរ សម្តេចបានបន្តថា ចំពោះបងប្អូនកូនក្មួយ ជាពិសេសកូនក្មួយកម្មករកម្មការិនីដែលត្រូវវិលត្រឡប់មក កាន់ទីកន្លែងធ្វើការវិញ សូមសុខសប្បាយ តាមផ្លូវ។ សូមបងប្អូនបើកបរគោរពច្បាប់ ចរាចរណ៍ ដោយមានការយោគយល់ ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា៕ ហេង សូរិយា