ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១១និង៣០នាទី ព្រឹកកម្លាំងផ្នែកគ្រប់គ្រងជនបរទេសនៃ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនិង កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលច្បារអំពៅ ទី២បានចុះសហការជាមួយកម្លាំងនាយកដ្ឋានស៊ើបអង្កេតនិងស្រាវជ្រាវអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្លាំងការិយាល័យជនបរទេសនៃស្នងការនគបាលរាជធានី ភ្នំពេញ។
ដោយមានការសម្របសម្រួលពីលោក សៀង សុខព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំចុះប្រតិបត្តិដោយ លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស្រាវជ្រាវនិងស៊ើប អង្កេតអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍។ សមត្ថកិច្ចបានចុះត្រួត ពិនិត្យជនអន្តោប្រវេសន៍ជាជនជាតិវៀតណាមនៅគោលដៅផ្ទះជួលនឹងផ្ទះលក់ កាហ្វេ ផ្ទះលេខ៧១,១១២, ១០២, ១០៦, ៨៣ និងផ្ទះគ្មានលេខ ស្ថិតនៅតាម បណ្តោយផ្លូវលេខ៣៦៩ ភូមិដើមចាន់ នឹងភូមិកណ្តាលក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅបានរកឃើញជនអន្តោ ប្រវេសន៍ជាជនជាតិវៀតណាមចំនួន១៤ នាក់ ដែលគ្មានឯកសារច្បាស់លាស់ ត្រូវបាននាយកដ្ឋានស៊ើបអង្កេតនិងស្រាវជ្រាវអនុវត្តនីតិវិធី នៃអគ្គ នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហា ផ្ទៃយកទៅដើម្បីមានវិធានការតាមនីតិវិធី ៕ ហេង សូរិយា