ខេត្តតាកែវ ៖ យុវតីម្នាក់បានគិតខ្លីចងកធ្វើអត្តឃាតសម្លាប់ខ្លួន ដោយខឹងនឹងបងប្អូនលេងល្បែងស៊ីសង ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១៨៖០០នាទី ស្ថិតនៅភូមិពងទឹក ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា សាកសពឈ្មោះ យុន ចន្រ្ទី ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានយកខ្សែលីឡុងពណ៏សចងក នឹងផ្ទោងឈ្នៀងផ្ទះបណ្តាលឲ្យស្លាប់ ហើយចំពោះមូលហេតុវិញនេះប្រហែលជាមកពីខឹងនឹងបងប្អូនលេងល្បែងស៊ីសង។
ក្រោយពេលកើតហេតុកម្លាំងជំនាញ សហការជាមួយពេទ្យមណ្ឌលសុខភាពគោកពោធិ៍ និងអាជ្ញាធរភូមិ-ឃុំចុះពិនិត្យរួចសន្និដ្ឋានថា សាកសពពិតជាស្លាប់ដោយចងកប្រាកដមែន ។
បច្ចុប្បន្នសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភ្នំដា