នៅក្នុងព្រឹត្តិការណ៍ Hardware ប្រចាំឆ្នាំរបស់ខ្លួននៅខែនេះក្រុមហ៊ុន Apple បានប្រកាសអំពីការសាកថ្មឥតខ្សែថ្មីដែលហៅថា AirPower ដែលអាចសាកថ្មទូរស័ព្ទ iPhone 8, 8 Plus ឬ X នៅពេលជាមួយគ្នាដូចជា AirPods និង Apple Watch Series 3 ។ នៅពេលនោះយើងឆ្ងល់ថា តើនេះមានន័យថា AirPod និង Apple Watch Series 3 ក៏នឹងគាំទ្រដល់ស្តង់ដារសាកថ្មឥតខ្សែ Qi wireless chargers ដូចជាទូរស័ព្ទ iPhone ថ្មីដែរឬទេ។ បណ្ដាញ blog របស់ជប៉ុន Mac Otakara បានសាកល្បងមើលនាឡិកាថ្មីនៅលើឆ្នាំងសាកថ្មឥតខ្សែ Qi wireless chargers ដែលឆបគ្នាហើយបានរកឃើញថា វាអាចសាកថ្មបានលើឧបករណ៍ដែលមិនមែនជា MFi ។
Blog នេះនិយាយថាឆ្នាំងសាកថ្មថ្មីដែល Apple បានតំឡើងនៅព្រឹត្តិការណ៍នេះ រួមទាំងបន្ទះឆ្នាំងសាកឥតខ្សែរបស់ Belkin ផងនោះ តែវាមិនដំណើរការទេ។ សង្ឃឹមថាក្រុមហ៊ុន Apple ទទួលបានព័ត៌មានច្បាស់លាស់អំពីអ្វីដែលជាស្តង់ដារនៃការសាកថ្មឥតខ្សែរបស់នាឡិកា Apple Watch Series 3 និងអ្វីដែលអ្នកទិញគួរតែស្វែងរកក្នុងបន្ទះសាកថ្ម Qi ។ យើងនឹងមិនត្រូវរង់ចាំតែ AirPower ដើម្បីទទួលបានការសាកថ្មទូរស័ព្ទ iPhone ថ្មីរបស់យើង នាឡិកា Apple និង AirPods ដើម្បីសាកថ្មដោយគ្មានខ្សែនោះទេ។ ក្រុមហ៊ុនគួរតែមានច្រើនវិធីក្នុងការសាកថ្ម ដើម្បីមានភាពងាយស្រួលសំរាប់អ្នកប្រើប្រាស់ ៕ ហេង លក្ខិណា