ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពស្ត្រីម្នាក់នៅក្នុងលូបង្ហូរទឹក

ចែករំលែក៖

ខេត្តសៀមរាបៈ ស្ត្រីម្នាក់ត្រូវប្រជាពល រដ្ឋប្រទះឃើញស្លាប់នៅក្នុងលូបង្ហូរទឹក កាលពីវេលាម៉ោង៦និង៤០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ នៅខាងលិចរង្វង់ មូលជ័យវរ្ម័ន ស្ថិតនៅក្រុមទី១ ភូមិគោកដូង សង្កាត់ទឹកវិល ក្រុង-ខេត្តសៀមរាប។

នគរបាលចុះពិនិត្យនៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ អុឹង ប៊ុននី អាយុ២៦ឆ្នាំ មានទីលំនៅភូមិត្រពាំងស្វាយ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

តាមការពិនិត្យនិងធ្វើកោសល្យវិច័យ របស់កម្លាំងនគរបាលជំនាញនិងការសាកសួរពីក្រុមគ្រួសារអះអាងថា ស្ត្រីរងគ្រោះពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ។

ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖