ព័ត៌មានទាន់ហេតុការណ៍៖

សង្វៀនបញ្ជល់មាន់ និង អាប៉ោងនៅក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ កំពុងតែបើកលេងយ៉ាងរលូនក្រោមក្រសែភ្នែកសមត្ថកិច្ច

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ល្បែងស៊ីសងបញ្ជល់មាន់ មួយវង់ និងអាប៉ោងមួយវង់នៅក្នុងចម្ការ កៅស៊ូមួយកន្លែងស្ថិតនៅក្នុងភូមិចំបក់ថ្មី ហៅសង្គមមានជ័យ ឃុំថ្មពេជ្រ ស្រុកត្បូង ឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងតែ ដំណើរការលេងយ៉ាងរលូនគ្មានសមត្ថកិច្ចណាអើពើបង្ក្រាប នោះទេ ។

ប្រភពបានឲ្យដឹងថា ម្ចាស់សង្វៀន ឈ្មោះ ទ្រី ស្ថិតនៅក្នុងឃុំថ្មពេជ្រ ស្រុក ត្បូងឃ្មុំ គឺបញ្ជល់រាល់ថ្ងៃតែម្ដង ។ ប្រជា ពលរដ្ឋនៅទីនោះបានឲ្យដឹងថា គេឃើញ សង្វៀនមួយនេះបើកលេងរាល់ថ្ងៃនៅក្បែរភូមិ តែអាជ្ញាធរភូមិឃុំនៅទីនេះហាក់ដូចជាធ្វើមិនដឹងមិនឮ និងមិនបង្ក្រាបឬរាយ ការណ៍ទៅថ្នាក់លើនោះទេ ។

បើតាមប្រភពពីលោក លី ឡេង អភិ បាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បាន ឲ្យភ្នាក់ងារសារព័ត៌មានជួយស៊ើបមើលថា តើល្បែងនេះម្ចាស់ ឈ្មោះអ្វី? ហើយអ្នក ណា នៅពីក្រោយខ្នង? ដើម្បីលោកងាយស្រួលក្នុងការចាត់ការតាមនីតិវិធី ៕ សហការី


ចែករំលែក៖