ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុបានចុះរឹតបន្តឹងលើម្ចាស់ អាជីវកម្មទូកដឹកអ្នកដំណើរពីក្រុងព្រះសីហនុទៅតាមភូមិនានានៅបណ្តាកោះមួយចំនួនដើម្បីការពារហានិភ័យ។ក្នុងនោះបានឃាត់ទូកចំនួន៣គ្រឿងឱ្យធ្វើកិច្ចសន្យា ព្រមានផ្ទេរមនុស្សនិងសម្ភារចេញមួយ ចំនួនទើបអនុញ្ញាតឱ្យចេញដំណើរ ។
មន្ត្រីនគរបាលចរាចរផ្លូវទឹកនិងទទួល ការងារទេសចរណ៍បានឱ្យដឹងកាលពី រសៀលថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៧ថា កម្លាំងនគរបាលចរាចរផ្លូវទឹកនិងនគរ បាលទេសចរដឹកនាំដោយលោកវរ សេនីយ៍ទោខឹមសុផល នាយការិយាល័យ នគរបាលចរាចរផ្លូវទឹកបានឃាត់ទូកយន្ត ចំនួន៣គ្រឿងប្រភេទដឹកទំនិញទៅកាន់ ភូមិសុខសាន្តលើកោះរ៉ុង ។
មន្ត្រីនគរបាលបន្តថាទូកទាំងនេះបានដឹកល្មើសនឹងការហាមឃាត់មិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ចប្រចាំការគោលដៅដើមទីផែដឹកជញ្ជូន។លោក បញ្ជាក់ថាទូកទាំង៣គ្រឿងនោះបានឃាត់ឲ្យត្រឡប់មកផែវិញឲ្យម្ចាស់ធ្វើកិច្ចសន្យាព្រមាន ហើយផ្ទេរមនុស្ស និងសម្ភារចេញខ្លះៗ ទើបឱ្យចេញដំណើរដើម្បីជៀសវាងគ្រោះ ថ្នាក់។
លោកបន្ថែមថា ការធ្វើដំណើរតាមផ្លូវ ទឹកទៅកាន់បណ្តាកោះនានា ត្រូវបានលោកស្នងការនគរបាលខេត្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ចជំនាញបង្កើនការប្រុងប្រយ័ត្នត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយានយន្តជាប់ជាប្រចាំដើម្បីការពារ សុវត្ថិភាពអ្នកដំណើរជៀសវាងមានហា និភ័យកើតឡើងជាយថាហេតុក្នុងលំហ សមុទ្រ បើទោះគ្រោះថ្នាក់នៅមិនទាន់កើតមាននាពេលកន្លងមកក្តី ៕ សហការី