ខេត្តព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា៖ នៅម៉ោងប្រមាណ១៩និង៣០នាទី ថ្ងៃទី ២២ខែកញ្ញា ឆ្នាំ ២០១៧ កន្លងទៅនេះ មានអំពេីលួចបញ្ញេីហឹបលុយ មួយកើតឡើងនៅលេីទូកដឹកភ្ញៀវទេសចរណ៍របស់ក្រុមហ៊ុនដាយសិនធឺ។
ហឹបដាក់លុយនោះ ស្នាក់ការរបស់ក្រុមហ៊ុននៅកោះ ផ្ញើមកអោយនៅខាងក្រុងព្រះសីហនុ ក្នុងនោះមានលុយចំនួន៣១២៥ដុល្លារ។
ក្រោយពីការស៊ើបអង្កេត សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះហុក ឃី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករទូករបស់ក្រុមហ៊ុនដាយសិនធឺ និងបានរកឃេីញហឹបលុយនោះវិញ ដែលមុខសញ្ញាបានយកទៅលាក់នៅលើបន្ទប់ក្បាលទូក មានលុយចំនួន ៣១២៥ដុល្លារ។
វត្ថុតាងចាប់យកបានហឹបដាក់លុយ១ មានលុយចំនួន៣១២៥ដុល្លារ។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុង រីឯប្រាក់ប្រគល់ឲ្យក្រុមហ៊ុនវិញ ៕ ឆ្លាម សមុទ្រ