ខេត្តកំពង់ស្ពឺ ៖ វិទ្យាស្ថានទ័ពជើងគោក នៃ ខ.ភ.ម.ប្លុងតាសេក បានបើកវគ្គហ្វឹក ហ្វឺនបំប៉នថ្នាក់ វិក្រឹតនាយទាហានជំនាន់ ទី៤ ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយកទីចាត់ការហ្វឹកហ្វឺននៃ ខ.ភ.ម. នៅព្រឹកថ្ងៃទី២៥កញ្ញាឆ្នាំ២០១៧។
តាមរបាយការណ៍អាននៅពេលបើក វគ្គដោយលោក អ៊ុក រតនៈ នាយករង វិទ្យាស្ថានទ័ពជើងគោកនៃ ខ.ភ.ម បាន បញ្ជាក់ថា យោងតាមបទបញ្ជាហ្វឹកហ្វឺន របស់អគ្គមេបញ្ជាការវិទ្យាស្ថានទ័ពជើង គោកនៃ ខ.ភ.ម បានដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នថ្នាក់វិក្រឹតការនាយទាហាន ជំនាន់ទី៤មួយវគ្គបន្ថែមទៀត ដែលមាន មកពីគ្រប់កងឯកភាពទូទាំង ខ.ភ.ម ចូល មករៀនសូត្រសរុប មានសិក្ខាកាម២១២ នាក់ ។
ក្នុងវគ្គនេះហ្វឹកហ្វឺនរយៈពេល៤ខែ លើខ្លឹមសារមេរៀន ទី១.លំហាត់របៀប ទី២.លក្ខន្តិកៈ ទី៣.វិន័យទូទៅនិង អប់រំ នាយ ទី៤.យុទ្ធវិធី ទី៥.បច្ចេកទេស អាវុធថ្មើរជើង ទី៦.ឋានលេខា ទី៧.វិស្វកម្ម ទី៨.កីឡា និងកីឡាយោធា ទី៩.អន្តរាវុធ ទី១០.ស្គាល់ពីប្រភេទទ័ព ទី១១.ស្ថាប័ន ចំណុះក្រសួងការពារជាតិ និងអគ្គ បញ្ជា ការ នឹងទី១២ការប្រឡងនឹងការងារ ផ្សេងៗ ៕ សហការី