ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងអីុនធើណេតបង្កប់ល្បែងភ្នាល់តាមអនឡាញ៣កន្លែងត្រូវបានបង្ក្រាប

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ទីតាំងភ្នាល់ល្បែងតាមប្រព័ន្ធអីុនធើណេតចំនួន៣កន្លែង ក្នុងខេត្តបាត់ដំបងត្រូវបានកម្លាំងអន្តរាគមន៍បង្ការ បង្រ្កាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះបង្ក្រាបកាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើង ក្រោយពីមានបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នង ការរងទទួលផែនយុត្តិធម៌ និងមានការ សម្របសម្រួលពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និង ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី និងលោក សេង ផានិត ព្រះរាជ អាជ្ញារង អមសាលាដំបូងខេត្តបាត់ដំបង ។

មន្ត្រីចុះបង្ក្រាបបានឲ្យដឹងថា ទីតាំងទី១ យីហោ All Day ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង កម្លាំងឃាត់ខ្លួនមុនស្ស២នាក់ ស្រីម្នាក់ ទីតាំងទី២ យីហោ Olala ស្ថិតក្នុង ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង បាត់ដំបង ខេត្តបាត់ដំបង កម្លាំងឃាត់ ខ្លួនមនុស្ស៧នាក់ ស្រី២នាក់ ។ ទីតាំងទី៣ យីហោ 6666 ស្ថិតក្នុងភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងឃាត់ខ្លួនមនុស្ស១១នាក់ ។

ក្រោយការបង្ក្រាបទីតាំងទាំង៣ខាងលើសមត្ថកិច្ចបានដកហូតសម្ភារមាន ម៉ាស៊ីន ( ខេសកុំព្យូទ័រ ) ៥២គ្រឿង , ម៉ាស៊ីន (ម៉ូនីទ័រ ) ៥២គ្រឿង ,ម៉ាស៊ីន (ហាតឌីស) ៣គ្រឿង ,ម៉ាស៊ីន ( ព្រីន ) ២គ្រឿងយកទៅ រក្សាទុកនៅការិយាល័យជំនាញ ដើម្បីចាត់ ការតាមនីតិវិធី ៕ សហការី

 


ចែករំលែក៖