ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាបើករថយន្ដប៉ះរថយន្ដគេឈប់ស្ងៀមហើយព្យាយាមបើកគេចពេលគេតាមទាន់រករឿងគេទៀត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោក បើករថយន្ដម៉ាកChevRolet មិនប្រយ័ត្នទៅកៀររថយន្ដមួយគឿងទៀតម៉ាកLEXUS 570 ដែលម្ចាស់ឈប់អែបចិញ្ចើមផ្លូវនៅខាងមុខផ្ទះ បណ្ដាលឲ្យរងការខូចខាត ហើយព្យាយាមបើកគេច តែត្រូវម្ចាស់រថយន្ដរងគ្រោះដេញតាមឃាត់បានបែរជាចង់រងរឿងម្ចាស់រថយន្ដរងគ្រោះថែមទៀត។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២១និង៣០នាទី​ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវលេខ៣២៨ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាក ChevRolet ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AF-0467 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោក។ ចំណែករថយន្ដរងគ្រោះម៉ាកLEXUS 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ07 2-6888 ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្ដកLEXUS 570គឺម្ចាស់បានឈប់ឯបនៅចិញ្ចើមផ្លូវខាងស្ដាំដៃ ហើយក៏មានរថយន្ដបង្កបើកមកកៀរទាំងរថយន្ដនៅស្ងៀមពីចំហ៊ៀងខាឆ្វេងបណ្ដាលឲ្យរថយន្ដកូដថ្នាំផ្នែកខាងក្រោយ ។

ប្រភពបានបន្តថា ក្រោយពីបង្កហេតុរថយន្ដបង្កបានព្យាយាមបើកគេចខ្លួន តែត្រូវសាច់ញាត្តិខាងរថយន្ដរងគ្រោះជិះម៉ូតូដេញតាមឃាត់បាននិងយករថយន្ដមកកាក់ពីមុខដើម្បីកុំឲ្យម្ចាស់រថយន្ដបើកគេចទៀត។

ប្រភពបានបន្តទៀតថា ក្រោយពីឃាត់បានហើយម្ចាស់រថយន្ដបង្កបានចុះមកនិយាយជាមួយម្ចាស់រថយន្ដរងគ្រោះទាំងស្ថានភាពស្រវឹង និងកាយវិការច្រងេងច្រង៉ាងថែមទាំងទាស់សំដីជាមួយនគរបាលចរាចរណ៍ខណ្ឌទៀតផង។
ដោយនិយាយគ្នាអស់រយះពេលយ៉ាងយូរនៅតែមិនត្រូវគ្នា ទើបកម្លាំងសមត្ថកិច្ចទំនាក់ទំនងទៅកម្លាំងជំនាញចរាចរណ៍ក្រុងចុះមកវាស់វែងយករថយន្ដទាំងពីរ ព្រមទាំងនាំខ្លួនម្ចាស់រថយន្ដបង្កទៅការិយាល័យចរាចរណ៍ជើកគោករាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ ស រស្មី


ចែករំលែក៖