ព័ត៌មានទាន់ហេតុការណ៍៖

ស្ទាវ២ក្រុមឈ្លោះគ្នាបាញ់៤គ្រាប់នៅខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ ស្នូរអាវុធចំនួន៤គ្រាប់ ផ្ទុះឡើងទាំងកណ្តាលរាត្រីនាវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវព្រះមុនីវង្ស កែងផ្លូវ២៤២ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ករណីនេះត្រូវបានគេឲ្យដឹងថា ផ្ដើមចេញពីជម្លោះរវាងក្មេងស្ទាវចំនួន២ក្រុម មានគ្នាជាច្រើននាក់ ប្រមូលផ្តុំគ្នាបើកឆាកប្រយុទ្ធគ្នា ហើយក៏ផ្ទុះអាវុធតែម្តង។ ក្រោយបង្កហេតុ ភាគីទាំង២ក្រុមបានរត់គេចបាត់ស្រមោល។ គេអះអាងថា ការផ្ទុះអាវុធនេះគ្មានអ្នករងរបួសទេ៕ ស សម


ចែករំលែក៖