ព័ត៌មានទាន់ហេតុការណ៍៖

ឧបករណ៍ Baidu បានក្លាយជាអ្នកបកប្រែដ៏តូចទាន់សម័យមួយសម្រាប់អ្នកធ្វើដំណើរក៏អាចធ្វើជា Wi-Fi hot spot

ចែករំលែក៖

ក្រុមហ៊ុន Baidu កំពុងតែព្យាយាមធ្វើឱ្យភ្ញៀវកាន់តែងាយស្រួលក្នុងការធ្វើដំនើរកំសាន្តនៅប្រទេសចិន ជប៉ុន និងបណ្តាប្រទេសដែលនិយាយភាសាអង់គ្លេស។ យោងតាមសារព័ត៌មាន Nikkei បានឱ្យដឹងថាក្រុមហ៊ុនបណ្តាញអ៊ីនធឺណេត និងក្រុមហ៊ុនស្រាវជ្រាវធំៗរបស់ចិនកំពុងតែអភិវឌ្ឍឧបករណ៍ដែលនឹងអាចស្តាប់នរណាម្នាក់និយាយភាសាមួយបាន ហើយបន្ទាប់មកបកប្រែនៅក្នុងភាសាផ្សេងទៀត។ ខណៈពេលដែលនេះជាអ្វីដែលកម្មវិធីទូរស័ព្ទជាច្រើនអាចធ្វើបាននោះ ឧបករណ៍បកប្រែរបស់ Baidu ដែលមិនទាន់មានឈ្មោះនៅឡើយអាចមានអត្ថប្រយោជន៍មួយចំនួន។ ឧបករណ៍បកប្រែនេះមិនបានប្រើថ្មទូរស័ព្ទរបស់អ្នកនោះទេ។ ហើយសំខាន់ជាងនេះទៀតវាត្រូវបានត្រៀមខ្លួនរួចរាល់ និងរង់ចាំគ្រប់ពេលវេលាជំនួសកម្មវិធីទូរស័ព្ទដែលត្រូវការបើក និងតំឡើងមុនពេលអ្នកប្រើអាចដំណើរការបាន។ ក្រុមហ៊ុន Baidu ហាក់បីដូចជាកំពុងបង្កើតការភ្ជាប់អ៊ីនធឺណិតដែលបានភ្ជាប់ដល់អ្នកបកប្រែផងដែរ ហើយវានឹងត្រូវបានគេរាយការណ៍ថាអាចធ្វើការជា Wi -Fi hot spot ។

សារពត៌មាន Nikkei និយាយថាក្រុមហ៊ុន Baidu មានគម្រោងដាក់លក់ឧបករណ៍បកប្រែនេះ នៅក្នុងប្រទេសចិនដោយមានសម្រាប់ទិញ និងជួល។ ក្នុងជម្រើសជួលនេះ ធ្វើឱ្យមានការយល់ដឹងជាច្រើននៅទីនេះ ព្រោះនេះហាក់ដូចជាឧបករណ៍មួយដែលអ្នកប្រហែលជាត្រូវការតែមួយ ឬពីរសប្តាហ៍ប៉ុណ្ណោះក្នុងមួយឆ្នាំ។ វាមិនបានបញ្ជាក់ពីរបៀបដែលផលិតផលនេះនឹងត្រូវដាក់លក់នៅឡើយទេហើយសម្រាប់ពេលបច្ចុប្បន្ននេះរូបភាពដែលមានតែមួយគត់មើលទៅហាក់ដូចជាការបង្កើតឡើងដូច្នេះវាមិនច្បាស់ថាតើផលិតផលនេះនឹងត្រូវបានផលិតយ៉ាងដូចម្តេច។ វាត្រូវបានគេសន្មត់ថា មានទំហំតូចជាងស្មាតហ្វូន និងមានទម្ងន់ប្រហែលប្រាំអោន។

នៅពេលចាប់ផ្តើមដាក់ដំណើរការ ក្រុមហ៊ុន Baidu នឹងត្រូវបានគេរាយការណ៍ថានឹងផ្តោតទៅលើអ្នកទេសចរចិនដែលធ្វើដំណើរទៅក្រៅប្រទេស ប៉ុន្តែក្រុមហ៊ុននេះកំពុងសម្លឹងមើលការដាក់បង្ហាញឧបករណ៍នេះ នៅក្នុងប្រទេសជប៉ុននៅឆ្នាំក្រោយ។ វាមិនមានពាក្យអ្វីដែលភាសាដទៃទៀតនឹងគាំទ្រនោះទេប៉ុន្តែ សារពត៌មាន Nikkei រាយការណ៍ថា វានឹងត្រូវគ្នាជាមួយបណ្តាញទូរស័ព្ទនៅក្នុង 80 ប្រទេស៕ ហេង លក្ខិណា


ចែករំលែក៖