ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាច កម្លាំងជំនាញការិយាល័យគ្រឿងញៀនសហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះបង្រ្កាបករណី គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលចែកចាយសារធាតុញៀន ស្ថិតនៅក្រុម១៤ ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋានបាននិយាយថា ជនសង្ស័យដែលត្រវឃាត់ខ្លួនឈ្មោះ ភក្កី ចាងឆាយវីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។
ក្រោមការឃាត់ខ្លួននេះ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន៩កញ្ចប់ និងទូរស័ព្ទដៃ១គ្រឿងផង។
បច្ចុប្បន្នការិយាល័យជំនាញ កំពុងសួរចម្លើយ និងកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ៕ ឆ្លាម សមុទ្រ